ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ប្រាប់​ប្រជាជន​«​កុំ​នៅ​ស្រណុក​ពេក​» បើ​ចង់​រួច​ផុតពី​ភាពក្រីក្រ និពន្ធដោយ : ថ្មីៗ       August-17-2016, 1:47 pm         30

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រធានាធិបតី​ឥណ្ឌូនេស៊ី​ប្រាប់​ប្រជាជន​«​កុំ​នៅ​ស្រណុក​ពេក​» បើ​ចង់​រួច​ផុតពី​ភាពក្រីក្រលោកប្រធានាធិបតី ចូកូ វីដូដូ នាពេលផ្តល់សុន្ទរកថានៅសភាថ្ងៃទី១៦ ខែសីហា​ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) បាន​ទទូច​ឲ្យ​ពលរដ្ឋ​កុំ​ឲ្យ​នៅ​ស្រណុក​ស្រួល​ពេក ហើយ​ត្រៀមខ្លួន​ដើម្បី​ប្រឈម​ជាមួយនឹង​ការប្រកួតប្រជែង​ដ៏​ខ្លាំងក្លា​សកល​។ ការលើកឡើង​នេះ ត្រូវបាន​ធ្វើឡើង​នាឱកាស​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​ឥណ្ឌូនេស៊ី​ដែល​ប្រារព្ធ​ឡើង​នៅ​រដ្ឋធានី ហ្សា​ការ​តា នៅ​ថ្ងៃទី​១៦ ខែសីហា ម្សិលមិញ​នេះ​។

« បើ​ពលរដ្ឋ​គ្មាន​ទឹកចិត្ត​ក្នុងការ​ចាកចេញ​ពី​ការរស់នៅ​បែប​ស្រណុក​ស្រួល​នោះទេ យើង​នឹងត្រូវ​ជាប់គាំង​នៅក្នុង​ភាពក្រីក្រ​, ភាព​អត់​ការងារ​ធ្វើ និង​អ​សមភាព​ជាក់​ជាពុំខាន​នោះទេ​។ យើង ត្រូវការ​ការទម្លាយ​ភាព​ទល់​ច្រក ការងារ​រហ័សរហួន ក៏ដូចជា ស្ថាប័ន​សាធារណៈ​ដែលមាន​ឥទ្ធិពល និង​ប្រសិទ្ធភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​ធំ​»​។ នេះ​គឺជា​ការលើកឡើង​របស់​លោក ចូ​កូ​វី នៅក្នុង​សុន្ទរកថា​នៃ​កិច្ចប្រជុំ​ដែល​បាន​ដកស្រង់​ដោយសារ​ព័ត៌មាន The Jakarta Post​។

​នាឱកាស​ដដែល​នោះ លោក​ប្រធានាធិបតី​រូបនោះ ក៏បាន​ទទូច​ឲ្យ​ប្រធាន និង​សមាជិក​ស្ថាប័នរដ្ឋ​ទាំងអស់​បន្ត​ចូលរួម​សហការ​ជាមួយគ្នា​ទៅវិញទៅមក​, ស្តាប់​មតិ​រិះគន់​សាធារណៈ និង​បន្ត​បង្កើន​សកម្មភាព​ដើម្បី​រក្សា​ទំនុកចិត្ត​សាធារណៈ​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដែលមាន​ទាំង​ផ្ទៃដី​ធំ និង​ប្រជាជន​ច្រើនជាងគេ​ក្នុងចំណោម​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​។ បើ​យោងតាម​របាយការណ៍រ​បស់​ធនាគារពិភពលោក​ក្នុង​ឆ្នាំ​២០១៥ ឥណ្ឌូនេស៊ី មាន​ប្រជាជន​សរុប​ប្រមាណ ២៥០​លាន​នាក់ ខណៈ ប្រជាជន​ដែល​រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ ស្មើនឹង​១១.៣​ភាគរយ​នៃ​ប្រជាជន​សរុប​។

​ដោយឡែក សម្រាប់​ការទទូច​ឲ្យ​ប្រជាជន​ឥណ្ឌូនេស៊ី ត្រៀមខ្លួន​សម្រាប់​ប្រឈម​នឹង​ការប្រកួតប្រជែង​សកល​នោះ ក៏​ព្រោះតែ ការវិវត្ត​នៃ​សាកលភាវូបនីយកម្ម ដែល​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង​តាមរយៈ​លំហូរ​កម្មករ​ជំនាញ ពិសេស​នោះ​លើ​វិស័យ​ការងារ​។ មួយវិញទៀត បច្ចុប្បន្ន អាស៊ាន ក៏បាន​ប្រែក្លាយជា​សហគម​ន៍​តែមួយ និង​កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ទីផ្សារការងារ​នៅក្នុង​តំបន់​កាន់តែ​ប្រជែង​គ្នា​ខ្លាំងក្លា​។

​អ្វី​គួរកត់សម្គាល់​នោះ នៅក្នុង​អាណត្តិ​ប្រធានាធិបតី​របស់លោក ចូ​កូ វី​ដូ​ដូ ដែល​បានចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៤​នោះ លោក​ចូ​កូ​វី បាន​រុះរើ​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​រប​ស់លោក​ពីរដង​រួចទៅហើយ​។ ហើយ​នោះ​ក៏​ព្រោះតែ ដើម្បី​ឆ្លើយតប​ទៅនឹង​ការមិន​រីក​ទៅមុខ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ឥណ្ឌូនេស៊ី​បច្ចុប្បន្ន​។

​បើតាម​របាយការណ៍​ឆ្នាំ​២០១៤-២០១៥ របស់ ស្តីពី​ការប្រកួតប្រជែង​សកល ឥណ្ឌូនេស៊ី ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​៣៤​ក្នុងចំណោម​បណ្តា​ដៃគូ​ប្រជែង​សេដ្ឋកិច្ច​សរុប ១៤៤​។ តែបើ​គិត​នៅក្នុង​ក្របខណ្ឌ​អាស៊ាន​វិញ ឥណ្ឌូនេស៊ី ស្ថិតនៅក្នុង​លេខ​រៀង​ទី​៤ បន្ទាប់ពី​ថៃ ម៉ាឡេស៊ី និង​សិង្ហ​បុរី​៕