តើ វ៉ាន់ នីឡា ប៉ះទង្គិចជាមួយអ្នកណាឱ្យប្រាកដ បានជាបោះសម្តីខ្លាំងៗបែបនេះ?

6 Videos


មិនដឹងថាតារាចម្រៀង វ៉ាន់ នីឡា មានបញ្ហាជាមួយនរណាទេ ព្រោះមុននេះបន្តិចនាងបានបង្ហោះសារយ៉ាងវែងមួយលើបណ្តាញសង្គមហ្វេសប៊ុក ដែលក្នុងសារនោះតារាចម្រៀង វ៉ាន់ នីឡា បានសរសេរផ្តាំផ្ញើដល់មនុស្សពូកែឈ្នានីសម្នាក់ ដែលតែងតែឈ្នានីស និយាយពន្លើស ប្រើល្បិចរករឿងនាងមិនចេះឈប់មិនចេះឈរ ឱ្យគេអានដើម្បីរំងាប់ចិត្ត ។

តើ វ៉ាន់ នីឡា ប៉ះទង្គិចជាមួយអ្នកណាឱ្យប្រាកដ បានជាបោះសម្តីខ្លាំងៗបែបនេះ?

តារាចម្រៀង វ៉ាន់ នីឡា ដែលមានឈ្មោះពិត សុខ ចន្តា បានសរសេរដូច្នេះថា «សូមមេត្តាចំណាយពេលអានstatus នេះដោយក្តីអនុគ្រោះ ។ ចានក្នុងរាវគង់អីតែងតែប៉ះទង្គិចគ្នាជារឿងធម្មតាមានបញ្ហាខ្លះកើតឡើងហើយក៏ចប់ខ្ញុំមិនបានយកវាមកដាក់ក្នុងការចងចាំរបស់ខ្ញុំផងដោយសារតែរឿងដែលប៉ះទង្គិចហ្នឹងគឺវាតូចតាចពេកដែលមិនមានតម្លៃឱ្យខ្ញុំយកមកវិភាគវែកញែករកខុសត្រូវ ។សម័យនេះទៅហើយល្មមបោះចោលទៅវប្បធម៌ឈ្នានីសនិងនិយាយពន្លើសប្រើល្បិចធ្វើបាបគ្នាហ្នឹងព្យាយាមសម្លឹងមើលពិភពខាងក្រៅនិងស្វែងយល់ពីមនុស្សឱ្យបានច្រើនទាំងមនុស្សល្អទាំងមនុស្សអាក្រក់នោះខួរក្បាលរបស់អ្នកនឹងចេះវិភាគថ្លឹងថ្លែងហើយពេលនោះហើយអ្នកក៏ចាប់ផ្តើមចេះកាត់បន្ថយបញ្ហាដោយការមិនចង់យកឈ្នះចាញ់!រឿងតូចហ្នឹងចេះធ្វើឱ្យអត់មានរឿងមិនមែនរឿងតូចខំប្រឹងនិយាយបង្កើតឱ្យទៅជារឿងក្តៅក្រហាយទេមនុស្សដែលឆ្លាតគឺជាមនុស្សដែលនិយាយតិចតែគិតច្រើន !ខ្ញុំអាណិតទើបខ្ញុំប្រាប់សង្ឃឹមថាអ្នកនឹងអានអត្ថបទមួយនេះដោយស្នាមញញឹម»

តើ វ៉ាន់ នីឡា ប៉ះទង្គិចជាមួយអ្នកណាឱ្យប្រាកដ បានជាបោះសម្តីខ្លាំងៗបែបនេះ?

តាមរយៈសារនេះ តារាចម្រៀង វ៉ាន់ នីឡា មិនបានបង្ហាញអារម្មណ៍ក្តៅឆួលអ្វីឡើយ តែវាជាសារដែលនាងចង់និយាយផ្តាំផ្ញើ និង ដាស់តឿនដល់មនុស្សម្នាក់ដែល វ៉ាន់ នីឡា ផ្ទាល់បានហៅថាជាមនុស្សឈ្នានីស និង និយាយពន្លើសនោះ ឱ្យចេះគិតពិចារណាមុននឹងធ្វើអ្វីមួយ ។ តារាចម្រៀង វ៉ាន់ នីឡា បាននិយាយថា នាងអាណិត ទើបបានជានាងប្រាប់ ហើយសង្ឃឹមថាមនុស្សម្នាក់នោះនឹងអានអ្វីដែលនាងសរសេរនេះ ៕ សាកល

តើ វ៉ាន់ នីឡា ប៉ះទង្គិចជាមួយអ្នកណាឱ្យប្រាកដ បានជាបោះសម្តីខ្លាំងៗបែបនេះ?តើ វ៉ាន់ នីឡា ប៉ះទង្គិចជាមួយអ្នកណាឱ្យប្រាកដ បានជាបោះសម្តីខ្លាំងៗបែបនេះ?តើ វ៉ាន់ នីឡា ប៉ះទង្គិចជាមួយអ្នកណាឱ្យប្រាកដ បានជាបោះសម្តីខ្លាំងៗបែបនេះ?