បេក្ខជនខ្មែរ​​ក្រោម​ច្រៀង​បទ​ស៊ីន ស៊ីសាមុត ពេល​ឡើង​ប្រឡង​លើ​ប៉ុស្តិ៍​វៀតណាម

បេក្ខជន​ឈ្មោះ ​ថាច់ សត ​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​វៀតណាម​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​ពេល​បង្ហាញ​ពី​សមត្ថភាព​ច្រៀង​បទ​ខ្មែរ​របស់​ខ្លួន​នៅ​ទូរទស្សន៍​វៀតណាម​មុន​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

 

បេក្ខជនខ្មែរ​​ក្រោម​ច្រៀង​បទ​ស៊ីន ស៊ីសាមុត ពេល​ឡើង​ប្រឡង​លើ​ប៉ុស្តិ៍​វៀតណាម

 

កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​​នេះ កម្មវិធី​ប្រឡង​ចម្រៀង “Tuyet Dinh Song Ca” បាន​ទទួល​ស្វាគមន៍​បេក្ខជន​ពិសេស​មួយ​រូប​ចូល​រួម​ក្នុង​កម្មវិធី​របស់​ខ្លួន។ បេក្ខជន​រូប​នេះ​មាន​ឈ្មោះ​ថា ថាច់ សត​ដែល​ជាកម្ពុជា​ក្រោម​មួយ​រូប​កំពុង​រស់​នៅ​ប្រទេស​វៀតណាម។ ដើម​ឡើយ បេក្ខជន​រូប​ស្រស់​មួយ​នេះ​បាន​យក​បទ​ចម្រៀង​វៀតណាម​មួយ​បទ​មក​បកស្រាយ​ដើម្បី​ប្រលង។ បន្ទាប់​មក លោក​ក៏​ណែនាំ​ខ្លួន​ឯង​ថា​ជា​ជន​ជាតិ​ខ្មែរ ហើយ​ធ្លាប់​រស់​នៅ​ប្រទេស​ថៃ​និង​កម្ពុជា​តែ​សព្វ​ថ្ងៃ​កំពុង​ធ្វើ​ការ​នៅ​វៀតណាម។ នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ថាច់ សត​អាច​ច្រៀង​បទ​ខ្មែរ​បាន​អត់ បេក្ខជន​មាន​រាង​ខ្ពស់​ស្រឡះ​រូប​នេះ​បាន​លើក​បទ “តើ​គូ​ព្រេ​ង​អ្នក​ណា? (គ្រាន់​តែ​ឃើញ​កាលណា)” យក​មក​ច្រៀង ធ្វើ​ឱ្យ​គណៈកម្មការ​និង​ទស្សនិកជន​ភ្ញាក់​ផ្អើល​នឹង​សមត្ថភាព​របស់​លោក​យ៉ាង​ខ្លាំង។ លទ្ធផល​ចុង​ក្រោយ​នោះ​គឺ​ថាច់ សត​បាន​ជាប់​ទៅ​វគ្គ​ក្រោយ​ទៀត៕

 

ចុចអាន៖សោកស្ដាយ​ចំពោះ​នារី​​ម្នាក់​ប្រែក្លាយ​ជា “មុខ​ពស់” ក្រោយ​កែ​សម្ផស្ស​ជ្រុល

 

ដោយ៖ សុវណ្ណផៃ