បទ​ថ្មី​​របស់​ EXO និង Black Pink ជាប់​បម្រាម​​មិន​ឲ្យ​ចាក់​លើ KBS 

យោង​តាម​​ទូរទស្សន៍​កូរ៉េ KBS បាន​ឲ្យ​ដឹង​ថា បទ​ចម្រៀង​ថ្មី​​ “LOTTO” ដែល​ទើប​ចេញ Teaser កាល​ពី​ព្រឹក​មិញ​របស់​ក្រុម EXOនិង BOOMBAYAH” របស់​ក្រុម​ Black Pink ត្រូវ​ជាប់​បម្រាម​មិន​ឲ្យ​ចាក់​នៅ​ទូរទស្សន៍​ KBS ។

 

បទ​ថ្មី​​របស់​ EXO និង Black Pink ជាប់​បម្រាម​​មិន​ឲ្យ​ចាក់​លើ KBS 

 

មូលហេតុ​ទូរទស្សន៍​ KBS បាន​បញ្ចេញ​ឲ្យ​ដឹង​ថា​ ចំណងជើង “LOTTO” គឺ​សំដៅ​ទៅ​ពាក្យ “Lottery” (ឆ្នោត) ខណៈ​ដែល​ក្នុង​​ទំនុក​ច្រៀង​របស់​​បទ “BOOMBAYAH” បាន​បញ្ចេញ​​ពាក្យ  “Henny” ដែល​ជា​ពាក្យ​កាត់​របស់​ស្រា “Hennessey” ហើយ​​មាន​ថែម​ទាំង​មាន​ឃ្លា​មិន​សមរម្យ​មួយ​ទៀត​គឺ “Middle finger up F” ដែល​ជា​ហេតុ KBS មិន​អាច​ចាក់​ផ្សាយ។

 

ឆ្លើយ​តប​នឹង​ការ​បម្រាម​នេះ​ EXO នឹង​ដាក់​បទ “Louder” ធ្វើ​ជា​បទ​​ផ្សព្វផ្សាយ​វិញ​ជំនួស​​វិញ​លើ​ទូរទស្សន៍ KBS ក៏​ដូចជា MBC ចំណែក​ឯ Black Pinkក៏​ដូចគ្នា​នឹង​កែតម្រូវ​ទំនុក​ច្រៀង​របស់​ពួក​គេ​ ដើម្បី​កុំ​ឲ្យ​ជាប់​បម្រាម៕

 

Teaser បទ  “LOTTO”

 

 

BOOMBAYAH”

 

 

ចុចអាន៖MAMA ២០១៦ ប្រកាស​កាល​បរិច្ឆេទ​និង​ទីតាំង​ប្រារព្ធ​ពិធី

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ .allkpop