បុរស​មហា​កម្លាំង ប្រើ​ដៃ​២​កាន់​របារ​ដែក​សន្ធឹង​ដងខ្លួន​ត្រង់ភ្លឹង​ក្នុង​លំហ និង​ឲ្យ​កូន​២​នាក់​ជិះ​ពីលើ​យ៉ាង​ឡូយ​

បុរសម្នាក់នៅក្នុងប្រទេសថៃ បានកំពុងទទួលបានភាពល្បីល្បាញនៅលើបណ្តាញសង្គម ក្រោយរូបភាពបង្ហាញឲ្យឃើញគាត់ប្រើដៃទាំង២កាន់របារដែក សន្ធឹងដងខ្លួនត្រង់ភ្លឹង និងឲ្យកូនប្រុសស្រី២នាក់ឈរលំនឹងពីលើពាក់កណ្តាលដងខ្លួនរបស់គាត់ ។

បើតាមការឲ្យដឹងពីមិត្តភក្តិរបស់គាត់ដែលមិនបញ្ចេញឈ្មោះ រស់នៅក្នុងខេត្ត Samut Sakhon ប្រទេសថៃ, អត្តពលិករូបនេះ បានគ្រប់គ្រងទ្រទម្ងន់កូនៗទាំង២នាក់របស់គាត់ បានរយៈពេល ១០ វិនាទី ។

វីដេអូបានបង្ហាញឲ្យឃើញ ដំបូង កូនប្រុសប្អូនបានឈានជើងឡើងជាន់លើដងខ្លួនឪពុក និងបន្ទាប់កូនស្រីដែលមានអាយុបងពីរបីឆ្នាំ ៕

 


Related Posts