ស្ដេចអាហ្វ្រិក មានភរិយារហូតដល់ ១០០ នាក់ (មានវីដេអូ)

កាមេរូន៖ នេះជាស្ដេចអាហ្វ្រិក ដែលមានភរិយាជិត ១០០នាក់ បន្ទាប់ពីទទួលយកភរិយាមុនរបស់ស្ដេចមុន ជាភរិយារបស់ខ្លួន។

ស្ដេច Abumbi II បានក្លាយជាស្ដេចជំនាន់ទី ១១​ នៅទីក្រុងតូច Bafut ក្នុងប្រទេសកាមេរូន បន្ទាប់ពីឪពុកបានលាចាកលោក កាលពីឆ្នាំ ១៩៦៨ ហើយរឿងយកភរិយាច្រើនបែបនេះ ក៏ជារឿងស្របច្បាប់នៅក្នុងប្រទេសនេះដែរ ដែលវាជាទំនៀមទំលាប់មួយ នៅក្នុងតំបន់ដាច់ស្រយាល ដែលបុរសអាចរៀបការ ជាមួយនារីច្រើនជាង ១នាក់ និងមិនមានកំណត់នោះទេ។ នៅក្នុងនោះបានឲ្យដឹងទៀតថា ប្រពៃណី នៅពេលដែលស្ដេចចូលទិវង្គត អ្នកស្នងតំណែងត្រូវតែ ទទួលយកភរិយារបស់ស្ដេចដែលចូលទិវង្គតនោះទាំងអស់ មានន័យថា នាពេលនេះ ស្ដេច Abumbi មានភរិយាជិត ១០០នាក់ ដែលមាន​ ៧២រូបពីភរិយារបស់ឪពុកខ្លួន ហើយនិងមានកូនច្រើនជាង ៥០០នាក់ ពីភរិយាទាំងអស់។

ជួបជាមួយនឹង ព្រះមហាក្សត្រី ដែលជាភរិយាទី៣របស់ ស្ដេច Abumbi បានប្រាប់ស៊ីអិនអិន ឲ្យដឹងថា គ្រប់បុរសដែលទទួលជោគជ័យ គឺតែងតែមាន នារីនៅពីក្រោយជានិច្ច។ ទំនៀមទំលាប់របស់យើង គឺនៅពេលដែលអ្នក គឺជាស្ដេច ភរិយាចាស់ៗ ត្រូវតែប្រគល់ទំនៀមទំលាប់ទៅកាន់ភរិយាក្មេងៗ និងក៏ដូចជា បង្រៀនស្ដេចពីទំនៀមទំលាប់ ដោយសារតែស្ដេច នៅជាព្រះរាជាបុត្រ ពុំទាន់ជាស្ដេចពេញលក្ខណៈនោះទេ។ ជាមួយគ្នានេះ បានឲ្យដឹងទៀតថា ព្រះមហាក្សត្រី ជាញឹកញាប់អាចនិយាយបានល្អ ជាមួយនឹងការចេះច្រើនភាសា ដែលពួកគេសុទ្ធសឹងតែជាអ្នកទទួលការអប់រំ។

យ៉ាងណាមិញ សម្រាប់ការរៀបការប្រពន្ធច្រើននេះ បានក្លាយជាបញ្ហាមួយនៅក្នុង កាមេរូន​ ដែលការរៀបការបែបនេះ មានការថយចុះជាងពីមុន។ ប៉ុន្ដែសម្រាប់ស្ដេច Abumbi វិញ បានឲ្យដឹងថា នេះជាកិច្ចការរបស់គាត់ ក្នុងការថែរក្សាវប្បធម៌មួយនេះ សម្រាប់មនុស្សរបស់គាត់ និងទំនៀមទំលាប់ក្នុងតំបន់នេះ ហើយភរិយារបស់គាត់ សុទ្ធតែមានសារៈសំខាន់សម្រាប់រូបគាត់។

គួរបញ្ជាក់ថា រាជវាំងរបស់ Fon ឬស្ដេច ក្នុងទីក្រុងតូច Baut នេះ មានឈ្មោះហៅថា Ntoh បានក្លាយជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ និងបានជាប់ក្នុងតារាងឈ្មោះក្នុងពិភពលោក ដែលជាតំបន់ជិតផុតពូជផងដែរ៕

ទស្សនាវីដេអូ បង្ហាញពីរាជវាំង Baut ៖

ប្រភពពី  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស្ដេចអាហ្វ្រិក មានភរិយារហូតដល់ ១០០ នាក់ (មានវីដេអូ)
រូបភាព ស្ដេច Abumbi និងភរិយា

ស្ដេចអាហ្វ្រិក មានភរិយារហូតដល់ ១០០ នាក់ (មានវីដេអូ)
រូបភាព ស្ដេច Abumbi

ស្ដេចអាហ្វ្រិក មានភរិយារហូតដល់ ១០០ នាក់ (មានវីដេអូ)
រូបភាព ភរិយារបស់ស្ដេច Abumbi

ស្ដេចអាហ្វ្រិក មានភរិយារហូតដល់ ១០០ នាក់ (មានវីដេអូ)
រូបភាពរាជវាំង