គ្រូ​ Barca ​ថា​ត្រូវ​តែ​ស៊ី​ Sevilla ​លើក​ពាន​ Spanish Super Cup ​យប់​នេះ

Luis Enrique ​អ្នកចាត់ការ​​ក្រុម​​ម្ចាស់​ជើង​ឯក​អេស្ប៉ាញ FC Barcelona ​បាន​លើក​ឡើង​ថា ក្រុម​របស់​លោក​ត្រូវ​តែ​ឈ្នះ​ Sevilla ក្នុង​ការ​ប្រកួត​ Spanish Super Cup ជើង​​ទី​២​​យប់​នេះ​ទៀត ដើម្បី​លើក​ពាន​រង្វាន់​នេះ​ឲ្យ​បាន​ មុន​បើក​រដូវ​កាល​ថ្មី​ La Liga ​​ចុង​សប្ដាហ៍​នេះ។

 

គ្រូ​ Barca ​ថា​ត្រូវ​តែ​ស៊ី​ Sevilla ​លើក​ពាន​ Spanish Super Cup ​យប់​នេះ

Luis Enrique ​អ្នកចាត់ការ​ក្រុម​​ម្ចាស់​ជើង​ឯក​អេស្ប៉ាញ FC Barcelona

 

កាល​ជើង​ទី​១​ នៅ​ទឹក​ដី​ Sevilla ​ក្រុម​ Barcelona បាន​ឈ្នះ​ ២-០ រួច​ហើយ​ ខណៈ​ដែល​ជើង​​ទី​២​នៅ​​កីឡដ្ឋាន​ Nou Camp ​វេលា​ម៉ោង​០៤:០០​នាទី​យប់​នេះ​ អ្នកចាត់ការ​ Enrique ថា​គ្មាន​បំណង​ចង់​លេង​ទម្រង់​ការពារ​នោះ​ទេ ពោល​គឺ​ត្រូវ​តែ​បុក​យក​ឈ្នះ​ទៀត​​ ដើម្បី​ធានា​​អាច​លើក​ពាន​រង្វាន់។

 

គ្រូ​ Barca ​ថា​ត្រូវ​តែ​ស៊ី​ Sevilla ​លើក​ពាន​ Spanish Super Cup ​យប់​នេះ

 

“គោលដៅ​របស់​យើង​​នៅ​តែ​ដូច​មុន​គឺ «ឈ្នះ»។ យើង​ត្រូវ​តែ​លេង​ឲ្យ​បាន​ល្អ​បំផុត លេង​ឲ្យ​ល្អ​ជាង​ Sevilla។ កីឡាករ​របស់​យើង​ដឹង​ច្បាស់​ហើយ​ថា បន្ទាប់​ពី​បញ្ចប់​៩០​នាទី យើង​អាច​លើក​ពាន។ ទោះ​បី​យើង​នាំ​មុខ​ ២-០ ជើង​ទី​១ ប៉ុន្តែ​អ្វីៗ​​អាច​ប្រែ​ប្រួល​​គ្រប់​ពេល ដូច្នេះ​​យើង​គួរ​តែ​ស៊ុត​ Sevilla មុន​ និង​ព្យាយាម​រក​គ្រាប់​ឲ្យ​បាន​ច្រើន​ បើ​មាន​ឱកាស​ ​ហើយ​ព្យាយាម​យក​ជ័យ​ជម្នះ​ឲ្យ​បាន”។ អ្នកចាត់ការ​វ័យ​៤៦​ឆ្នាំ​ បាន​លើក​ឡើង។

 

បន្ទាប់​ពី​ប្រកួត​យប់​នេះ​ Barcelona ​នឹង​ត្រូវ​ប៉ះ​ Real Betis ​​​​នៅ​ប្រកួត​បើក​ឆាក​រដូវ​កាល​ថ្មី​ La Liga ​​នា​កីឡដ្ឋាន​ Nou Camp ​នៅ​​យប់​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ៕

 

គ្រូ​ Barca ​ថា​ត្រូវ​តែ​ស៊ី​ Sevilla ​លើក​ពាន​ Spanish Super Cup ​យប់​នេះ

 

គ្រូ​ Barca ​ថា​ត្រូវ​តែ​ស៊ី​ Sevilla ​លើក​ពាន​ Spanish Super Cup ​យប់​នេះ

 

គ្រូ​ Barca ​ថា​ត្រូវ​តែ​ស៊ី​ Sevilla ​លើក​ពាន​ Spanish Super Cup ​យប់​នេះ

 

គ្រូ​ Barca ​ថា​ត្រូវ​តែ​ស៊ី​ Sevilla ​លើក​ពាន​ Spanish Super Cup ​យប់​នេះ

 

គ្រូ​ Barca ​ថា​ត្រូវ​តែ​ស៊ី​ Sevilla ​លើក​ពាន​ Spanish Super Cup ​យប់​នេះ

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Sky Sports