ជប៉ុន​ប្រកាស​អភិវឌ្ឍ​មីស៊ីល​ថ្មី ស្រប​ពេល​ចិន​បង្ក​រឿង ​ខ្លាំង​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ ចិន​ខាង​កើត

ជប៉ុនបានបញ្ជាក់ឲ្យដឹងថា គេនឹងធ្វើការអភិវឌ្ឍមីស៊ីលបាញ់ពីដីទៅលើសមុទ្រ (land-to-sea) ដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន ក្នុងពេលដែលភាពតានតឹងរវាងជប៉ុន និងចិនហាក់មានការកើនឡើងខ្លាំង លើជម្លោះសមុទ្រចិនខាងកើត ព្រោះតែរឿងដណ្ដើមកោះ Senkaku ឬ Diaoyu ដែលវាបានបន្តមកអស់រយៈពេលជាង៧០ឆ្នាំមកហើយ ពោលគឺតាំងពីសម័យសង្គ្រាមលោកលើកទី២ ។

ជប៉ុន​ប្រកាស​អភិវឌ្ឍ​មីស៊ីល​ថ្មី ស្រប​ពេល​ចិន​បង្ក​រឿង ​ខ្លាំង​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ ចិន​ខាង​កើត

យោងតាមកាសែត Yomiuri Shimbun មីស៊ីលថ្មីរបស់ទីក្រុងតូក្យូ នឹងមានវង់ប្រតិបត្តិ៣០០គីឡូម៉ែត្រ ហើយវានឹងត្រូវគ្របដណ្ដប់លើប្រជុំកោះជម្លោះនោះផងដែរ ហើយគេរំពឹងទុកថា វានឹងអាចបញ្ជូនទៅកាន់កោះ Miyako បាននៅឆ្នាំ២០២៣ ហើយកាសែតជប៉ុនមួយនេះ បានហៅទង្វើរបស់ចិនថា ជាការបង្ករឿងម្ដងហើយម្ដងទៀត ។មីស៊ីល ដែលអភិវឌ្ឍថ្មីនោះ នឹងប្រើសារធាតុប្រេងឥន្ធនៈរឹង (Solid fuel) ជាបច្ចេកវិទ្យាដែលអាចរក្សាអាវុធឲ្យទុកប្រើការបានយូរ និងសមត្ថភាពបាញ់ចេញក្នុងពេលដ៏រហ័ស ។ កាលពីថ្ងៃទី១៤ ខែសីហានេះ ជប៉ុនធ្លាប់និយាយថា យន្តហោះចម្បាំងបានចិនហោះមកក្បែរកោះ Senkaku ក្នុង សមុទ្រចិនខាងកើតតាំងពីចុងខែឧសភាមកម្ល៉េះ ហើយក្នុងនោះមានម្ដង យន្តហោះចិនហោះមកក្បែរដែនអាកាសជប៉ុន ក្នុងគម្លាតត្រឹមតែ៥០គីឡូម៉ែត្រប៉ុណ្ណោះ ។ សូមបញ្ជាក់ថា កាលពីដើមខែនេះ នាវាល្បាតដែនសមុទ្រចិន បានបើកអមទូកនេសាទចំនួន២៣០គ្រឿងទៀត ចូលមកតំបន់ជម្លោះសមុទ្រខាងកើតនេះ ៕

ប្រភព ៖ kqube

  • ជប៉ុន​ប្រកាស​អភិវឌ្ឍ​មីស៊ីល​ថ្មី ស្រប​ពេល​ចិន​បង្ក​រឿង ​ខ្លាំង​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ ចិន​ខាង​កើត已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: