ឈិន ឈឿន តស៊ូប្រឹងប្រែងអស់រយៈពេល ១០ឆ្នាំតែលិទ្ធផលចុងក្រោយគ្មានន័យ

កីឡាករបាលទាត់ដ៏មានប្រជាប្រិយភាពរបស់កម្ពុជា លោក ឈិន ឈឿន ហាក់មិនសប្បាយចិត្តជាមួយនិងការប្រឹងប្រែងរបស់លោកកន្លងមកគ្មានតម្លៃសូម្បីតែបន្តិច។

ឈិន ឈឿន តស៊ូប្រឹងប្រែងអស់រយៈពេល ១០ឆ្នាំតែលិទ្ធផលចុងក្រោយគ្មានន័យ

នៅព្រឹកថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០១៦ នេះលោក ឈិន ឈឿន បានបង្ហោះសារមួយទៅដល់អ្នកគាំទ្ររូបលោកថា ការតស៊ូប្រឹងប្រែងរបស់លោកអស់រយៈពេលជាង ១០ ឆ្នាំមកហើយលោកមិនដែលចេះរអ៊ូរទាំនោះទេ តែលទ្ធិផលចុងក្រោយដែលលោកបានទទួលមកវិញនោះគឺមានតែការខកចិត្តតែប៉ុណ្ណោះ។លោក ឈិន ឈឿន បានបញ្ជាក់បន្ថែមដោយភ្ជាប់សារនៅលើទំព័រហ្វេសប៊ុករបស់លោកថា “អរុណសួស្តីមិត្តទាំងអស់គ្នា ការខិតខំប្រឹងប្រែងរបស់ខ្ញុំអស់រយៈពេល ១០ឆ្នាំ ជាងហើយមិនចេះរអ៊ូរទាំទេ ហើយក៏មិនដែលភ្លេចកំណើតដើម ខ្លួនឯងនោះដែរ តែលទ្ធផលចុងក្រោយគ្មានអ្នកណាម្នាក់ឲ្យតម្លៃខ្ញុំសូម្បីតែបន្តិចជាពិសេសអ្នកនៅក្នុង…….(១០ឆ្នាំជាងគ្មានន័យ)”។

ឈិន ឈឿន តស៊ូប្រឹងប្រែងអស់រយៈពេល ១០ឆ្នាំតែលិទ្ធផលចុងក្រោយគ្មានន័យ

គួរបញ្ជាក់ថា ឃ្លាចុងក្រោយរបស់លោក ឈិន ឈឿន ដែលបង្ហើបថា “ជាពិសេសនៅក្នុង….”មិនដឹងថាលោក  ចង់និយាយសំដៅអ្នកនៅក្នុងក្រុមបាល់ទាត់ជាមួយលោកឬយ៉ាងណានោះទេ ព្រោះវេបសាយមហាហង្សធីវីមិនអាចទាក់ទងទៅរូបលោកបាននោះទេ៕

ឈិន ឈឿន តស៊ូប្រឹងប្រែងអស់រយៈពេល ១០ឆ្នាំតែលិទ្ធផលចុងក្រោយគ្មានន័យ

ប្រភព ៖ mohahangtv

  • ឈិន ឈឿន តស៊ូប្រឹងប្រែងអស់រយៈពេល ១០ឆ្នាំតែលិទ្ធផលចុងក្រោយគ្មានន័យ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: