អ្នកសិក្សាស្រាវជ្រាវសម្រេច ជីកកកាយរុករក​ រថភ្លើងដឹក មាសរបស់ អ៊ីត្លែរ កាលពីសម័យ សង្គ្រាមលោកលើកទី២

អ្នកសិក្សាស្រាវជ្រាវសម្រេច ជីកកកាយរុករក​ រថភ្លើងដឹក មាសរបស់ អ៊ីត្លែរ កាលពីសម័យ សង្គ្រាមលោកលើកទី២

ទីបំផុតពាក្យចចាមអារាមដែលថា មានរថភ្លើងដឹកមាស និងវត្ថុមានតម្លៃរបស់ NAZI កាលពីសម័យសង្គ្រាម លោកលើកទី២ ជាប់បាក់ស្រុតនៅក្នុងរូងក្រោមដីជិតទីក្រុង Walbrazych ភាគនីរតីនៃប្រទេសប៉ូឡូញនោះ ត្រូវបានអ្នកសិក្សាស្រាវជ្រាវសម្រេចជីកកកាយរុករករថភ្លើងដឹកមាស និងវត្ថុមានតម្លៃរបស់ពួក NAZI ហើយ ដើម្បីបញ្ជាក់អំពីការពិតនៅថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦ នេះ ទោះបីក្រុមអ្នកវិទ្យាសាស្ត្របញ្ជាក់ថា គ្មានរថភ្លើងទាំងនោះទេក៏ដោយ។

អ្នកសិក្សាស្រាវជ្រាវសម្រេច ជីកកកាយរុករក​ រថភ្លើងដឹក មាសរបស់ អ៊ីត្លែរ កាលពីសម័យ សង្គ្រាមលោកលើកទី២

លោក Andrzej Gaik អ្នកនាំពាក្យរបស់ក្រុមរុករកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ឲ្យដឹងថាប្រសិនបើ មានរថភ្លើង នោះមែន គឺគេនឹងអាចរកឃើញក្នុងរយៈពេលត្រឹមតែ០២ថ្ងៃ ហើយការជីករុករក ជាប្រវត្តិសាស្ត្រ នេះនឹងធ្វើការផ្សព្វផ្សាយ បន្តផ្ទាល់ឲ្យប្រជាពលរដ្ឋតាមដានមើលទាំងអស់គ្នា។

អ្នកសិក្សាស្រាវជ្រាវសម្រេច ជីកកកាយរុករក​ រថភ្លើងដឹក មាសរបស់ អ៊ីត្លែរ កាលពីសម័យ សង្គ្រាមលោកលើកទី២

ពីមុនមកមិនដែលមានសកម្មភាពជីកកកាយរូងផ្លូវនោះទេ ពីព្រោះគេគិតថា ភាគច្រើននៃរូងផ្លូវអាចប្រកប ដោយភាពគ្រោះ ថ្នាក់ ដូចជា ឧស្ម័នធម្មជាតិដ៏អាក្រក់ និងគ្រឿងផ្ទុះ… ជាដើម។ ប៉ុន្តែ បច្ចុប្បន្នក្រុមអ្នកស្រាវ ជ្រាវប៉ូឡូញបានសម្រេចជីកក កាយ រុករករថភ្លើងអាថ៌កំបាំងដឹកមាស និងវត្ថុមានតម្លៃរបស់ពួក NAZI នាសម័យ សង្គ្រាមលោកលើកទី២ តាមពាក្យចចាម អារាមនេះហើយ៕

អ្នកសិក្សាស្រាវជ្រាវសម្រេច ជីកកកាយរុករក​ រថភ្លើងដឹក មាសរបស់ អ៊ីត្លែរ កាលពីសម័យ សង្គ្រាមលោកលើកទី២ អ្នកសិក្សាស្រាវជ្រាវសម្រេច ជីកកកាយរុករក​ រថភ្លើងដឹក មាសរបស់ អ៊ីត្លែរ កាលពីសម័យ សង្គ្រាមលោកលើកទី២

ប្រភព ៖ ksn

  • អ្នកសិក្សាស្រាវជ្រាវសម្រេច ជីកកកាយរុករក​ រថភ្លើងដឹក មាសរបស់ អ៊ីត្លែរ កាលពីសម័យ សង្គ្រាមលោកលើកទី២已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: