រថក្រោះ​តៃវ៉ាន់​មួយ​គ្រឿង​បើក​ធ្លាក់​ស្ពាន​ព្រោះ​កំហុស​បច្ចេកទេស ស្លាប់​ទាហាន​​៣​នាក់

រថក្រោះតៃវ៉ាន់មួយគ្រឿងបានបើកធ្លាក់ស្ពានកម្ពស់៣ម៉ែត្រ ក្នុងពេលធ្វើដំណើរត្រលប់មកមូលដ្ឋានទ័ពវិញ បន្ទាប់ពីបញ្ចប់សមយុទ្ធក្រោមកំហឹងទឹកភ្លៀង ធ្វើឲ្យទាហាន៣នាក់ស្លាប់ រីឯ២នាក់ទៀតរបួសស្រាល នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន BBC

រថក្រោះ CM11 ផ្ទុកមនុស្ស៥នាក់ បានធ្វើដំណើរត្រលប់មកមូលដ្ឋានវិញក្នុងពេលកើតហេតុ ដោយវាកើតមានកំហុសបច្ចេកទេសលើផ្នែកមួយនៃច្រវាក់រថក្រោះខាងឆ្វេង ធ្វើឲ្យអ្នកបើកយកចង្កូតមិនទាន់ ក៏ក្រឡាប់ធ្លាក់ស្ពានកម្ពស់៣ម៉ែត្រ ចូលទន្លេ Wangsha ស្រុក Pingtung នៅភាគខាងត្បូងប្រទេស វាបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និង២នាក់ទៀតរបួសស្រាល ក្នុងនោះមានអ្នកបើក និងកាពីតែនរថក្រោះ ។

សមយុទ្ធដែលធ្វើឡើងដោយរថក្រោះខ្លាកំណាច ក្រោមតំណក់ទឹកភ្លៀងដ៏ខ្លាំងក្លានេះ គឺជាផ្នែកមួយនៃការត្រៀមខ្លួនធ្វើសមយុទ្ធប្រចាំឆ្នាំ Han Kuang ។ លោកស្រីប្រធានាធិបតី Tsai Ing-wen បានចូលរួមរំលែកទុក្ខដល់ឧបទ្ទវហេតុនេះ ហើយបញ្ជាឲ្យមានការស៊ើបអង្កេតជាក់លាក់មួយធ្វើឡើង ។

សូមបញ្ជាក់ថា រថក្រោះ CM11 មានរហ័សនាមថា ខ្លាកំណាច (Brave Tiger) ជាប្រភេទរថក្រោះចម្បាំងដែលអភិវឌ្ឍចេញពីរថក្រោះអាមេរិក M48 Patton ធ្លាប់ត្រូវបានប្រើក្នុងសង្គ្រាមកូរ៉េ ដោយវាត្រូវតៃវ៉ាន់យកមកកែច្នៃ ចេញជារថក្រោះ CM11 ក្នុងអំឡុងឆ្នាំ១៩៩០ ៕

ប្រែសម្រួល៖ kqube
ប្រភព៖ BBC

  • រថក្រោះ​តៃវ៉ាន់​មួយ​គ្រឿង​បើក​ធ្លាក់​ស្ពាន​ព្រោះ​កំហុស​បច្ចេកទេស ស្លាប់​ទាហាន​​៣​នាក់已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: