ពិតជារន្ធត់ខ្លាំងណាស់ រន្ទះបាញ់មួយគ្រាប់ឆក់ យកជីវិតមនុស្ស ៤ នាក់

នៅរសៀលថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៦ នេះ មានជនរងគ្រោះដោយសាររន្ទះបាញ់ចំនួន ៤ នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗមួយរំពេចយ៉ាងអាណោចអាធ័មជាទីបំផុត នៅពេលដែលពួកគាត់កំពុងអង្គុយហូបបាយក្នុងខ្ទមមានគ្នា ៥ នាក់ ។ គ្រោះធម្មជាតិនេះបានកើតឡើងនៅចំណុចដីមួយកន្លែងនៅក្នុងភូមិព្រៃសំពៅ ឃុំប្រស្នឹប ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ១២ និង ៥០ នាទី ។

ពិតជារន្ធត់ខ្លាំងណាស់ រន្ទះបាញ់មួយគ្រាប់ឆក់ យកជីវិតមនុស្ស ៤ នាក់

អ្នកនៅរស់រានមានជីវិតម្នាក់ក្នុងចំណោម ៥ នាក់ ឈ្មោះ ជី ទិ អាយុ ១៨ ឆ្នាំ បានឱ្យដឹងថា មុនពេលកើតហេតុ ពួកគេទាំង ៥ នាក់ដែលមិនមែនជាសាច់ញាត្តិនឹងគ្នា តែជាអ្នកមានដីស្រែជាប់គ្នា បានសម្រាកពីស្រែ មានខ្លះភ្ជួរ ខ្លះដកស្ទូងជាដើម បានមកជួបជុំគ្នាក្នុងខ្ទមស្រែជាចំណុចកើតហេតុ ដើម្បីហូបបាយជុំគ្នា ។

ពិតជារន្ធត់ខ្លាំងណាស់ រន្ទះបាញ់មួយគ្រាប់ឆក់ យកជីវិតមនុស្ស ៤ នាក់

 

ក្នុងពេលនោះ បានអង្គុយជុំគ្នា រៀបចំលាបង្វិចបាយរៀងៗខ្លួន ចំណែករូបគាត់ទ្រង់អស់កម្លាំងបន្តិច បានប្រាស់ដេកតម្រង់ខ្នងក្បែរពួកគេ ដោយមិនទាន់ងើបអង្គុយលាកញ្ចប់បាយនៅឡើយទេ ។ នៅពេលនោះមេឃក៏ចាប់ផ្តើមងងឹតស្ល៊ប់ពីលើ ហើយបានធ្លាក់ភ្លៀងតិចៗ ដូចរលឹមផ្សែងក្រូច ស្រាប់តែរំពេចនោះមានផ្លេកបន្ទោឆា្វច់ឡើង រន្ទះបាញ់លាន់ឮសូរគ្រាំងឡើងហឹងត្រចៀក រូបគាត់មើលទៅមនុស្សទាំង ៤ នាក់បានដួលព្រមគ្ នៅក្បែរខ្លួនគាត់តែម្តង ។

ពិតជារន្ធត់ខ្លាំងណាស់ រន្ទះបាញ់មួយគ្រាប់ឆក់ យកជីវិតមនុស្ស ៤ នាក់

 

បន្ទាប់មកគាត់បានព្យាយាមដាស់ពួកគេទាំង ៤ នាក់នោះដែរ តែគ្មានអ្នកណាម្នាក់ដឹងខ្លួនឡើយ គឺបានស្លាប់ទាំងអស់ ។ គាត់បានរត់កាត់ស្ ទៅហៅក្រុមគ្រួសារ និង ប្រជាពលរដ្ឋឲ្យមកជួយ ហើយក៏បានដឹកសាកសពទាំង ៤ នាក់ ទៅដាក់តំកល់នៅវត្តព្រៃសំពៅជាបណ្តោះអាសន្ន មុនពេលក្រុមគ្រួសារមកដល់ ។

ពិតជារន្ធត់ខ្លាំងណាស់ រន្ទះបាញ់មួយគ្រាប់ឆក់ យកជីវិតមនុស្ស ៤ នាក់

 

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំងនោះមាន ទី ១ ឈ្មោះ ម៉ៅ សារ៉េត ហៅ ហាត អាយុ ៥៤ ឆ្នាំ , ទី ២ ឈ្មោះ ម៉ៅ ចាន់ថា អាយុ ១៧ ឆ្នាំ , ទី ៣ ឈ្មោះ ចំ ពិសី អាយុ ២១ ឆ្នាំ និងទី ៤ ឈ្មោះ សាត ជុំ អាយុ ២៩ ឆ្នាំ ទាំង ៣ នាក់នៅលីវ ។ ជនរងគ្រោះទាំងអស់មានទីលំនៅភូមិព្រៃសំពៅឃុំប្រស្នឹប ស្រុករលាប្អៀរដូចគ្នា ៕

ប្រភព ៖ pmhotnews

  • ពិតជារន្ធត់ខ្លាំងណាស់ រន្ទះបាញ់មួយគ្រាប់ឆក់ យកជីវិតមនុស្ស ៤ នាក់已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: