Myolie Wu ចិត្តដាច់ មិនខ្វល់រឿងសង្សារចាស់

6 Videos


កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីហុងកុងដ៏ល្បីឈ្មោះ Myolie Wu បានបង្ហាញវត្តមានក្នុងកម្មវិធីសម្ពោធរឿងតុក្កតាជប៉ុន Chibi Maruko Chan – A Boy From Italy នៅទឹកដីហុងកុង ។

Myolie Wu ចិត្តដាច់ មិនខ្វល់រឿងសង្សារចាស់

នៅក្នុងរឿងនេះ តារាស្រីរូបនេះកាន់ភារកិច្ចខាងបញ្ចូលសំឡេងតួអង្គក្មេងស្រីម្នាក់មានដើមកំណើតនៅហុងកុង ដែលបានចូលរៀនក្នុងសាលាមួយនៅប្រទេសជប៉ុន ។ នាង Myolie បានឲ្យដឹងដែរថា វាជារឿងមួយលំបាកដែលយើងត្រូវការពត់សំឡេងឲ្យដូចជាក្មេងស្រី តែយ៉ាងណាក្តី ដោយសារតែមានការជួយសម្រួលពីខាងឯកទេស ការងារទាំងអស់សម្រេចទៅបានជោគជ័យ ។

Myolie Wu ចិត្តដាច់ មិនខ្វល់រឿងសង្សារចាស់

នៅក្នុងកិច្ចសម្ភាសនោះដែរ នាងក៏ត្រូវបានអ្នកសារព័ត៌មានចោទសំណួរខ្លះៗទៅលើស្នេហា ចចាមអារ៉ាមជាច្រើនរបស់អតីតមិត្តប្រុសលោក Bosco Wong ហើយនាងបានឆ្លើយប្រាប់ថា ខ្ញុំមិនបានចាប់អារម្មណ៍លើរឿងទាំងនោះទេ ព្រោះវាគ្មានទាក់ទងអ្វីនឹងខ្ញុំឡើយ ។ «រឿងរ៉ាវស្នេហាខ្ញុំ និង គេបានកន្លងទៅច្រើនឆ្នាំ ដូចនេះវាគ្រាន់តែជារឿងអតីតប៉ុណ្ណោះ ហើយខ្ញុំក៏មិនចង់និយាយអ្វីលើរឿងនេះដែរ» ។

Myolie Wu ចិត្តដាច់ មិនខ្វល់រឿងសង្សារចាស់

ពាក្យសម្តីដែលនាងឆ្លើយត្រូវបានមហាជនជាច្រើនសន្និដ្ឋានថា ពេលនេះ នាងបានកាត់ចិត្តពីអនុស្សាវរីយ៍ស្នេហា ៧ ឆ្នាំដាច់ស្រេចហើយ ដោយនាងបានចំណាយពេលវេលា និង ក្តីស្រឡាញ់ទាំងអស់ជូនស្វាមីទាំងអស់ ៕

ថាវរិទ្ធ (ប្រភព ៖ ឡបលីផប)

 Myolie Wu ចិត្តដាច់ មិនខ្វល់រឿងសង្សារចាស់Myolie Wu ចិត្តដាច់ មិនខ្វល់រឿងសង្សារចាស់Myolie Wu ចិត្តដាច់ មិនខ្វល់រឿងសង្សារចាស់