ហេង នរៈកក្កដា​ បង្កើត​ក្រុម​បាល់​ទាត់​ជួយ​កុមារ​កំព្រា

តារា​សម្ដែង​ ហេង នរៈកក្កដា បាន​បង្កើត​ក្រុម​កីឡា​បាល់​ទាត់​មួយ​ក្រុម​ដើម្បី​ជួយ​កុមារ​កំព្រា​ដែល​​ជួប​​ការ​ខ្វះ​ខាត​​ និង​ចង់​ឲ្យ​កុមារ​កំព្រា​ទាំង​អស់​មាន​លទ្ធភាព​លេង​កីឡា។

 

ហេង នរៈកក្កដា​ បង្កើត​ក្រុម​បាល់​ទាត់​ជួយ​កុមារ​កំព្រា

 

(ហេង នរៈកក្កដា និង​ក្រុមបាល់ទាត់ ​”B.O.X Football Team”)

 

​នរៈកក្កដា លើក​ឡើង​ថា៖ ក្រុម​របស់​លោក ​បង្កើត​ឡើង​មាន​សមាជិក​ប្រមាណ​ជា​ជិត​២៥​នាក់​ចូល​រួម​ដោយ​គោល​បំណង​ធំ​របស់​ក្រុម ​គឺ​ចែក​រំលែក​ក្ដី​ស្រលាញ់​ដល់​ក្រុម​កុមារ​កំព្រា​ទូទាំង​ប្រទេស​កម្ពុជា ​​តាមរយៈ​ការ​លេង​កីឡា​ដោយ​សារ​តែ​កុមារ​មួយ​ចំនួន​​ពួក​គេ​ចង់​លេង​បាល់ទាត់​ តែ​ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ទិញ​សំលៀក​បំពាក់​កីឡា​ ឬ​បាល់​សម្រាប់​លេង​នោះ​ទេ។

 

“ក្រុម​ខ្ញុំ​បាន​ចុះ​ទៅ​តាម​បណ្ដា​ខេត្ត​ផ្សេង​ៗ​ក្នុង​ប្រទេស​កម្ពុជា ​​ដើម្បី​ចែក​រំលែក​សំលៀក​​បំពាក់​កីឡា​ក៏​ដូច​ជា​បាល់​​​ និង​ថវិកា​ផ្ទាល់​ខ្លួន​មួយ​ចំនួន​​ដល់​ក្មេងៗ”។

 

ហេង នរៈកក្កដា​ បង្កើត​ក្រុម​បាល់​ទាត់​ជួយ​កុមារ​កំព្រា

(តារា​សម្ដែង​ ហេង នរៈកក្កដា)

ហេង នរៈកក្កដា​ បង្កើត​ក្រុម​បាល់​ទាត់​ជួយ​កុមារ​កំព្រា

 

(សកម្មភាព​របស់ “B.O.X Football Team” បន្ទាប់​ពី​លេង​បាល់ទាត់)

ក្រុម​របស់​លោក​មាន​ឈ្មោះ​ថា​”B.O.X Football Team” ថ្មីៗ​នេះ​ក្រុម​លោក​ទើប​តែ​ចុះ​ជួយ​ក្រុម​កុមារ​កំព្រា​នៅ​ខេត្ត​ រតនគិរី​ ហើយ​ឆាប់ៗ​ខាង​មុខ​នេះ​នឹង​បន្ត​ចុះ​ទៅ​ចែក​រំលែក​ដល់​ក្រុម​កុមារ​កំព្រា​នៅ​ខេត្ត​កំពត​បន្ត​ផង​ដែរ៕

 

អត្ថបទ៖ SAMEDY