គ្រឿង​សំណែន​ក្នុង​ថ្ងៃ «​បុណ្យ​សែន​ក្បាលទឹក​» បើ​រៀប​ត្រូវ​ នាំ​លាភ​សំណាង​ចូល​គ្រួសារ

គ្រូហោថៃដ៏ល្បីមួយរូបឈ្មោះ ថុតសៈផន ស្រ៊ីទុឡា បានបង្ហោះអត្ថន័យពាក់ព័ន្ទនឹងថ្ងៃទ្វារសវ័កបើក (ថ្ងៃសែនក្បាលទឹក ឬ ភ្ជុំចិន) កូនចៅធ្វើបុណ្យឧទ្ទិសកុសលជូនបុព្វបុរសដូនតា ដែលស្លាប់ទៅហើយ មកទទួលបុណ្យកុសល ។ គ្រូហោបានណែនាំឱ្យរាប់បាត្រ ថ្វាយភត្តាហារ ឬ សង្ខទាន ។

គ្រឿង​សំណែន​ក្នុង​ថ្ងៃ «​បុណ្យ​សែន​ក្បាលទឹក​» បើ​រៀប​ត្រូវ​ នាំ​លាភ​សំណាង​ចូល​គ្រួសារ

 

បុណ្យសែនក្បាលទឹក ត្រូបានណែនាំឱ្យធ្វើការគោរពសែនសំពះព្រះចៅ ត្រូវសែនមុនពេលព្រឹក ដុតក្រដាសប្រាក់ ក្រដាសមាស រួចហើយតាំងតុសែនដូនតា និង សែន«ហ័រហៀទី» អ្នកខ្លះសែនពេលរសៀល ប្រសិនបើសែនព្រមគ្នា ត្រូវតាំងតុដាច់ដោយឡែកពីគ្នា ប៉ុន្តែដុតក្រដាសមាស ក្រដាសប្រាក់រួមគ្នាបាន ។ បុណ្យសែនក្បាលទឹក ខុសពីការសែនបុណ្យចិនផ្សេងៗ ។ ត្រង់នេះបែងចែកការសែនជា ៣ ឈុត ៖

១. ឈុតសែនម្ចាស់ទឹកដី សែននៅពេលព្រឹក មានចង្អាប បង្អែម នំ«ធួយហ្វូ» គុយឆាយ អ្វីដែលចោលមិនបាននៃប្រពៃណីសែនចិននេះ គឺស្ករគ្រាប់ និង នំកញ្ចប់ ដែលត្រូវសម្គាល់ចំណុចក្រហមនៅកណ្តាល ព្រោះដោយសារជនជាតិចិនមានជំនឿថា ពណ៌ក្រហមជាពណ៌សិរីមង្គល ក្រៅពីនេះត្រូវមានផ្លែឈើ ទឹកតែ ឬ ស្រាចិន និង ក្រដាសប្រាក់ ក្រដាសមាស ។

គ្រឿង​សំណែន​ក្នុង​ថ្ងៃ «​បុណ្យ​សែន​ក្បាលទឹក​» បើ​រៀប​ត្រូវ​ នាំ​លាភ​សំណាង​ចូល​គ្រួសារ

 

២. ឈុតសែនដូនតា ប្រហាក់ប្រហែលសំពះម្ចាស់ទឹកម្ចាស់ដីដែរ ព្រមទាំងបាយដែលបុព្វបុរសចូលចិត្ត ។ តាមទំនៀមត្រូវមាននំ និង បង្អែមទឹកដែលថ្លាៗ ដាក់ម្ខាងនៃម្ហូប ទឹកតែ ចាក់តាមចំនួនដូនតា ខ្វះមិនបាន គឺស្ករគ្រាប់ នំកញ្ចប់ ឬ នំធុង ផ្លែឈើ និង ក្រដាសមាស ក្រដាសប្រាក់ ។

៣. ឈុតសែនវិញ្ញាណក្ខន្ធ ឬ វិញ្ញាណអនាថា ហៅថា «ប៉ៃហ័រហៀទី» ប្រែថា សែនបងប្អូនដែលល្អ ឆ្លុះបញ្ចាំងពីភាពថ្លៃថ្នូរ ផ្តល់កិត្តិយសដល់ជនជាតិចិន ហៅខ្មោចអនាថា និយាយថាបងប្អូនដែលល្អរបស់យើង ដោយការសំពះសែនក្រៅផ្ទះ មានដាក់ផ្លែឈើ បង្អែម ពិសេសមានបាយក្រអូបបែបចិនបូរាណ មី ដំឡូងចំហុយហាន់ជាចំណិតៗដាក់ថាស ស្រា ទឹកតែ និង ក្រដាសមាស ក្រដាសប្រាក់គ្រប់យ៉ាង ។ នំដែលត្រូវប្រើសែនសំពះក្នុងសម័យបូរាណចិន ប្រើនំ ៥ សម្រាប់សែន ហៅថា ង៉ូវពា ឬ ហៅថា ប៉ាំង ពា មី មួ គី ។

១. ប៉ាំង គឺនំ «ថឹងប៉ាំង» ជានំធ្វើពីស្ករ
២. ពា គឺនំនឹងពា ប្រហាក់ប្រហែលនឹងនំពងមាន់
៣. មី គឺនំ«មីថៅ» ធ្វើពីម្សៅអង្ករ មានស្នូលនៅខាងក្នុង
៤. មួ គឺជានំ«ថឹកគី» ជានំធ្វើពីអង្ករ មានពណ៌ក្រហមនៅកណ្តាល មានស្នូល
៥. គី គឺនំ «ថឹងគី» ជាដុំធំវែង ពេលហូបត្រូវកាត់ជាដុំតូចៗ

ប៉ុន្តែអ្នកខ្សែចិន ប្រើស្ករគ្រាប់ នំធុង នំម៉ាត់តៃ នំធូយហ្វូ នំពា ទឹក្រូច ផ្លែឈើ និង រសប់ចោលមិនបាន គឺ មាន់ ជ្រូក ទា មឹក ត្រី ។ ក្រៅពីជាប្រពៃណីដែលកូនចៅសម្តែងកតញ្ញូចំពោះដូនតាដែលចែកឋានទៅហើយ ក៏នៅសុំពរជ័យឱ្យគ្រួសារមានសេចក្តីសុខ រីកចំរើន ៕

ប្រភព ៖ pmhotnews

  • គ្រឿង​សំណែន​ក្នុង​ថ្ងៃ «​បុណ្យ​សែន​ក្បាលទឹក​» បើ​រៀប​ត្រូវ​ នាំ​លាភ​សំណាង​ចូល​គ្រួសារ已关闭评论
  • 27 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ចំនេះដឹង
Tags: