ហោរាសាស្ត្រ ​សម្រាប់​ថ្ងៃទី ១៦ ដល់ ៣១ ខែសី​ ហា ឆ្នាំ ២០១៦

ហោរាសាស្ត្រ ​សម្រាប់​ថ្ងៃទី ១៦ ដល់ ៣១ ខែសី​ ហា ឆ្នាំ ២០១៦

ឆ្នាំជូត៖រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់ កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នក ប្រកប ការងារអ្វីក៏ដោយ ចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសចំពោះអ្នកជំនួញជួញដូរមុនពេលប្រគល់ ឬ ទទួលនូវមុខទំនិញសព្វសារពើ ចូរពិនិត្យមើលគុណភាព និង រាប់ចំនួនឲ្យបានច្បាស់លាស់ ទើបមិនចាញ់ បោកគេ ។ ក្នុងរយៈពេលនេះដែរ មុននឹងលោកអ្នករួមការងារឬរកស៊ីចូលហ៊ុនជាមួយនឹងអ្នកណាម្នាក់ តោង ចេះត្រិះរិះពិចារណាឲ្យបានច្បាស់លាស់ ទើបមិនចាញ់ល្បិចកលគេ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្រៅពីនោះ បើលោកអ្នកមានដំណើរចេញទៅកម្សាន្តនៅតាមមាត់សមុទ្រ ទន្លេ បឹងបួរ តោងប្រយែងក្រែងជួបគ្រោះលង់ ទឹក ។ ចំពោះគូស្វាមីភរិយាប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ។

ឆ្នាំឆ្លូវ៖រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរបានកាក់កបល្អណាស់ ។ ក្នុងរយៈពេលនេះឱកាសល្អៗ បានមកដល់ហើយ លោកអ្នកត្រូវរវៀសរវៃញាប់ដៃញាប់ជើងបន្តិច ព្រោះពេលវេលាជាមាសប្រាក់ធ្វើច្រើន បានច្រើន តែលៃលកយ៉ាងណាចូរកុំមានចិត្តលោភលន់ឲ្យសោះប្រយ័ត្ន បែរជាកើតរឿងរ៉ាវអាចបង់ខាត លាភសក្ការៈវិញ ។ ក្នុងរយៈពេលនេះដែរពិតមែនតែមានផលចំណូលហូរចូលមកពីគ្រប់ទិសទីក្តី អ្វីដែលលោក អ្នកត្រូវយកចិត្តទុកដាក់នោះគឺមិនត្រូវឲ្យគេជំពាក់បំណុល ឬឲ្យគេខ្ចីលុយកាក់ឡើយ ព្រោះកាលបើបានធ្លាក់ ដល់ដៃគេ ហើយគឺគ្មានថ្ងៃបានវិលត្រឡប់វិញឡើយ ។ ចំពោះកម្លោះក្រមុំ ក្នុងរយៈពេលនេះអាចទាក់ទងសាង ពន្លកស្នេហា បានដោយពុំមានឧបស័គ្គអ្វីមករាំងស្កាត់ឡើយ ។

ឆ្នាំខាល៖រាសីស្រុតចុះខ្លាំង ។ រាល់កិច្ចការងាររកស៊ីជួញដូរជួបរឿងរកាំរកូសច្រើន ។ ក្នុងរយៈពេលនេះចំពោះ បុគ្គលិក កម្មករដែលបម្រើការងារនៅតាមបណ្តាក្រសួងមន្ទីរ ក្រុមហ៊ុនឬរោងចក្រនានា តោងចេះរម្ងាប់ចិត្តឲ្យ បានត្រជាក់ ។ ដាច់ខាតមិនត្រូវបង្ករឿងឈ្លោះប្រកែកជាមួយនឹងចៅហ្វាយនាយឬថៅកែឡើយ ។ ពុំនោះទេ អាចបាត់បង់តួនាទីនិងកន្លែងធ្វើការជាក់ជាមិនខាន ។ ចំពោះ បុរសហាមបង្ករឿងឈ្លោះប្រកែកជាមួយស្ត្រីភេទ ប្រយ័ត្នប្រុសប្រកែកស្រីប្រកាន់ ។ ក្នុងរយៈពេលនេះដែរ បើលោកអ្នកមានដំណើរទៅណាមកណាត្រូវយកចិត្ត ទុក ដាក់ចំពោះសុវត្ថិភាពផ្ទាល់ខ្លួន ជាពិសេស ចំពោះស្ត្រីភេទមិនត្រូវដើរផ្លូវឆ្ងាយ ឬផ្លូវស្ងាត់ដាច់សង្វែងតែ ម្នាក់ឯងឡើយ ប្រយ័ត្នជួបគ្រោះអាក្រក់ ។ ចំពោះគូស្វាមីភរិយាជួបរឿងរកាំរកូសច្រើន ។

ឆ្នាំថោះ៖រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈ ពេលនេះ ទោះជាលោកអ្នកបានប្រកបការងារអ្វីក៏ដោយត្រូវញាប់ដៃញាប់ជើងបន្តិច ទើបផល ចំណូលមិន បោល ហួសធ្លាក់ដល់ដៃអ្នកដទៃ ។ លោកអ្នកអាចបណ្តាក់ទុនរកស៊ីឬចេញទៅជួញដូរផ្លូវឆ្ងាយ មិនថាផ្លូវគោក ឬផ្លូវទឹកឡើយគឺសមប្រកបទាំងអស់ ។ តែនៅតាមផ្លូវធ្វើដំណើរចូរកុំឈ្លក់វងង្វេង នឹងបនល្បែងស្រីស្រាឲ្យ សោះ ប្រយ័ត្នបែរជាកើតរឿងរ៉ាវអាចបង់ខាតលាភសក្ការៈវិញ ។ ក្នុងរយៈពេលនេះដែរពិតមែនតែអ្វីៗអាច ដំណើរការបានស្រួលក្តី ។ តែចូរកុំមានអំនួតអួតក្អេងក្អាងឲ្យសោះ ។ ប្រយ័ត្ន អាចកាត់បន្ថយមិត្ត បង្កើនសត្រូវ ។ ចំពោះគូស្នេហ៍ក្នុងរយៈពេលនេះ មានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំរោង៖រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរមិនគ្រាន់តែបានជួបនឹងឧបសគ្គច្រើនប៉ុណ្ណោះទេ ព្រមទាំង ជួបគូ ប្រជែងជើងខ្លាំងចេញមុខមកតតាំងទៀតផង ។ ដូច្នេះលោកអ្នកត្រូវត្រៀម រៀបចំជើងព្រួលទុកសម្រាប់ ទប់ទល់ ជាមុនទើបមិនបរាជ័យ ។ ក្នុងរយៈពេលនេះដែរបើលោកអ្នកមានការនិយាយស្តី អ្វីតោងចេះប្រយ័ត្ន មាត់កបន្តិច ព្រោះកាលបើមានពាក្យសម្តីនិយាយជ្រុលជ្រួសប៉ះសិទ្ធអ្នក ដទៃតែបន្តិចអាចបង្កជារឿងទំនាស់ បាន ។ ក្រៅពី នោះ មុននឹងលោកអ្នកសេពគប់ជាមួយមិត្តភក្តិ ឬ រួមការងារជាមួយនឹងអ្នកណាម្នាក់តោងចេះ សង្កេត មើល សមាសភាពមនុស្សល្អ និង អាក្រក់ឲ្យបានច្បាស់លាស់ ទើបមិននាំអំពល់ទុក្ខដាក់ខ្លួន និង មិនជាប់ពាក់ព័ន្ធក្នុង បទល្មើសផ្សេងៗ ។ ចំពោះគូស្វាមីភរិយាជួបរឿងរកាំរកូសច្រើន ។

ឆ្នាំម្សាញ់៖រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ។ក្នុងរយៈ ពេលនេះជួញជិតល្អជាងជួញឆ្ងាយ ព្រោះការចេញដើរផ្លូវឆ្ងាយ បើមិនបានជួបនឹងគ្រោះ អាក្រក់ៗទេក៏នឹងបាន ត្រឹម តែបាតដៃទទេ និងនាំរឿងក្តៅក្រហាយត្រឡប់ចូល ផ្ទះវិញប៉ុណ្ណោះ ។ ក្នុងរយៈពេលនេះដែរ ពិតមែន តែផលចំណូលហូរចូលច្រើនគួរសមក្តី តែមិនមានសល់អ្វីជាដុំកំភួនឡើយ ព្រោះខ្ទង់ចំណាយធំជាងខ្ទង់ចំ ណូល ។ ក្រៅពីនោះលោកអ្នកមិនត្រូវមានចិត្តលោភលន់ ដោយចង់មានចង់បានឲ្យហួស ប្រមាណពេកទេ ព្រោះការលោភលន់អាចនាំមកនូវក្តីវិនាសអន្តរាយ និង អាចនាំអំពល់ទុក្ខដាក់ខ្លួនទៀតផង ។ ចំពោះគូស្នេហ៍ ទាល់ តែចេះអត់ឱនឲ្យគ្នាទៅវិញទៅមកទើបចំណងស្នេហាមិនរង្គោះរង្គើរ ។

ឆ្នាំមមី៖រាសីឡើងខ្ពស់ត្រដែតការងាររកស៊ីជួញដូរនៅតែកាក់កបល្អដដែល ។ ក្នុងរយៈពេលនេះទោះជាលោក អ្នកប្រកបការងារអ្វីក៏ដោយគឺត្រូវញាប់ដៃញាប់ជើងបន្តិច ព្រោះឱកាសល្អមិនមានច្រើនតទៅទៀតឡើយ ហើយក៏មិនត្រូវមានចិត្តស្ទាក់ស្ទើរផងដែរ ព្រោះបើសម្រេច ចិត្តថាធ្វើហើយគឺត្រូវធ្វើឲ្យអស់ពីកម្លាំងកាយ ចិត្តទើបមិនបង់ខាតពេលវេលាឥតអំពើ ។ ក្នុងរយៈពេលនេះដែរ បើមានបងប្អូនញាតិមិត្តិស្កាត់មកបបួល រកស៊ីចូលហ៊ុនជាមួយ ចូរកុំបដិសេធឲ្យសោះ ព្រោះជាដៃគូរកស៊ីដែលមានចិត្តត្រង់ទៅត្រង់មកតែលៃលក យ៉ាងណាត្រូវចេះបែងចែកផលចំណេញ ឲ្យសមចិត្តយើងចិត្តគេ ទើបការរកស៊ីចូលហ៊ុន គ្នាបានសុខយូរអង្វែង ។ ចំពោះគូស្វាមីភរិយាក្នុងរយៈពេលនេះ មានភាពល្អូកល្អិនល្អណាស់៕

ឆ្នាំមមែ៖រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរបានកាក់កបល្អគ្រាន់បើ ។ ក្នុងរយៈពេលនេះទោះជាលោកអ្នក ប្រកប ការងារអ្វីក៏ដោយចូរកុំធ្វេសប្រហែសឲ្យសោះ ជាពិសេសមុនពេលចុះហត្ថលេខាឬផ្តិតស្នាមមេដៃលើលិ ខិតស្នាមផ្សេងៗ តោងចេះពិនិត្យពិច័យឲ្យបានល្អិតល្អន់ ទើបមិនមានការភ្លាំងភ្លាត់ និង មិនបង់ខាតផលប្រ យោជន៍ឥតអំពើ ។ ក្នុងរយៈពេលនេះដែរ លោកអ្នកមិនត្រូវយកខ្លួនទៅធានារឿងរបស់អ្នកដទៃឡើយប្រយ័ត្ន ធ្វើគុណបានទោស និងអាចជាប់ពាក់ព័ន្ធក្នុងបទល្មើសទៀតផង ។ ក្រៅពីនោះ ដោយសារតែសុខភាពមិនសូវ ល្អជា ។ ដូច្នេះ លោកអ្នកមិនត្រូវល្មោភស៊ីល្មោភផឹកឡើយ ទើបមិនអន្តរាយដល់ក្រពះនិងពោះវៀន ។ ចំពោះគូ ស្នេហ៍ ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុជអាល ធ្វើឲ្យចំណងស្នេហារង្គោះរង្គើ ។

ឆ្នាំវក៖រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបនឹងបញ្ហាលំបាកៗច្រើន ។ ក្នុងរយៈពេលនេះទោះជាលោក អ្នក ប្រកបកិច្ចការងារអ្វីក៏ដោយចូរមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ជាពិសេសចំពោះអ្នកដែលប្រកបកាងារ នៅទីខ្ពស់ ចូរប្រយ័ត្នក្រែងជួបគ្រោះរបូតដៃរអិលជើងធ្លាក់ នាំឲ្យរងរបួសពិការហូតអាចបាត់បង់អាយុសង្ខារ ទៀតផង ។ ក្នុងរយៈពេលនេះដែរ ដោយសារតែសុខភាព មិនសូវល្អជា លោកអ្នកត្រូវឆ្លៀតពេលសម្រាក ឲ្យបានច្រើន និងមិនត្រូវធ្វើការឲ្យហួសកម្លាំងឡើយ ។ ក្រៅពីនោះ ចំពោះ អ្នកបើកបរយានយន្តគ្រប់ប្រភេទ តោងមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ព្រោះគ្រោះថ្នាក់អាចកើតមានឡើងគ្រប់វិនាទី ។ ចំពោះគូស្វាមីភរិយា បើមិនឆាប់បញ្ចប់បញ្ហារកាំរកូសទេ គឺរឿងរ៉ាវអាចរីករាលដាលកាន់តែធំ ។

ឆ្នាំរកា៖រាសីឡើងខ្ពស់ត្រដែត ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់ ។ ក្នុងរយៈ ពេលនេះ ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយក៏អាចបានទទួល ផលសម្រេចសមតាមបំណងប្រាថ្នា ទាំងអស់ ព្រមទាំងត្រូវបានបងប្អូនញាតិសន្តាន ជួយជ្រោមជ្រែងយ៉ាងពេញទំហឹងទៀតផង។ ចំពោះបុគ្គលិក កម្មករ ដែលបម្រើការងារនៅតាមក្រសួងមន្ទីរ ក្រុមហ៊ុនឬរោងចក្រនានានឹងបានទទួល ការកោតសរសើរនិង ជឿទុកចិត្តពីចៅហ្វាយនាយឬថៅកែ ព្រមទាំងបានប្រគល់នូវតួនាទីនិងកិច្ចការងារសំខាន់ៗឲ្យលោកអ្នក កាន់កាប់ ធ្វើជំនួសទៀតផង ។ ក្រៅពីនោះ បើលោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសេចក្តីសុខ ក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់ ។ ចំពោះគូស្នេហ៍ មានភាពល្អូកល្អិនល្អណាស់ ។

ឆ្នាំច៖រាសីល្អជាមធ្យម ការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខដោយសន្សឹមៗ។ក្នុងរយៈ ពេលនេះការងារ និង ការរកស៊ីជួញដូរពិតមែនតែងើបឡើងបន្តិចវិញក្តី ។ តែប្រសិនបើបានជួបឱកាសល្អខ្លះៗ គឺដាច់ខាតមិនត្រូវមានចិត្តអន្ទះអន្ទែងពេកទេ ហើយរឹតតែមិនត្រូវប្រើដើមទុនធំ សម្រាប់បណ្តាក់ទុនរកស៊ី លើមុខរបរណាដែលមិនទាន់ស្គាល់ច្បាស់លាស់និងមានភាពស្រពិចស្រពិលនៅឡើយ ដើម្បីចៀសវាងការថ្លោះធ្លោយ នាំឲ្យបង់ខាតទ្រព្យឥតអំពើ ។ ក្នុងរយៈពេលនេះដែរ បើមានមនុស្សសម្តីផ្អែមត្រជាក់មកធ្វើជាធ្នាក់ទាក់ទងលោកអ្នកឲ្យរួមការងារឬបបួលរកស៊ីចូលហ៊ុន តោងចេះត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ ទើបមិនចាញ់បោកគេ ។ ចំពោះគូស្វាមីភរិយា មានភាពសុខដុមរមនានៅក្នុងគ្រួសារ ។

ឆ្នាំកុរ៖រាសីស្រុតចុះខ្លាំង ការងាររកស៊ីជួញដូរជួបភាពស្មុគស្មាញច្រើន ។ ក្នុងរយៈពេលនេះការងារ និង ការរកស៊ីជួញដូរបន្ទាប់ពីមានការរីកលូតលាស់អស់មួយរយៈពេលរួចមកនៅពេលនេះចាប់ផ្តើមធ្លាក់ចុះយ៉ាងកំហុកតែម្តង ។ ដូច្នេះ ទោះជាលោកអ្នកប្រកបការងារឬរកស៊ីជួញដូរអ្វីក៏ដោយគឺមិនត្រូវធ្វើដោយទ្រង់ទ្រាយធំឡើយ ហើយក៏មិនត្រូវប្រព្រឹត្តល្បែងស៊ីសងដែរ ប្រយ័ត្នតែភ្លាត់ស្នៀតអាចវិនាសអន្តរាយទ្រព្យអស់រលីងពីខ្លួន ។ ក្នុងរយៈពេលនេះដែរ បើមានមនុស្សចម្លែកយករបស់របរមានតម្លៃមកបញ្ចាំឬលក់ឲ្យដោយធូរថ្លៃយ៉ាងណាក្តីក៏មិនត្រូវទទួលឬទិញយកដែរ ។ ប្រយ័ត្ន អាចនាំអំពល់ទុក្ខដាក់ខ្លួន និងអាចជាប់ពាក់ព័ន្ធក្នុងបទល្មើសទៀតផង ។ ចំពោះគូស្នេហ៍ ប្រយ័ត្នមានជនទីបីចូលជ្រៀតជ្រែក ៕

ប្រភព ៖ pmhotnews

  • ហោរាសាស្ត្រ ​សម្រាប់​ថ្ងៃទី ១៦ ដល់ ៣១ ខែសី​ ហា ឆ្នាំ ២០១៦已关闭评论
  • 21 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ចំនេះដឹង
Tags: