ម៉្យាងដែរ! យកបន្ទះក្រណាត់ រុំឡាន ដើម្បីការពារពីសត្វកណ្តុរ!

ចិន៖ ក្នុងរដូវរំហើយ ធ្លាក់ខ្យល់នេះ សត្វកណ្តុរជាច្រើន តែងតែរត់រកទីតាំងណាដែលមានភាពកក់ក្តៅដល់ខ្លួនប្រាណវា ជាពិសេសនៅក្នុងម៉ាស៊ីនឡាននេះតែម្តង ដោយសារតែចំហាយម៉ាស៊ីនមានសភាពក្តៅ ទើបធ្វើឲ្យសត្វកណ្តុរចូលចិត្តទៅសម្ងំនៅទីនោះ ហើយបើកាលណា សត្វកណ្តុរទាំងនោះ បានរត់ចូលក្នុងម៉ាស៊ីនឡានហើយ គ្រឿងម៉ាស៊ីនក្នុងឡានរបស់អ្នកអាចនឹងត្រូវបំផ្លាញ ដោយសារធ្មេញរបស់វា។ 

ហេតុដូច្នេះហើយ ទើបបុរសជនជាតិចិនម្នាក់ បាននឹកឃើញនូវគំនិតដ៏ប្រសប់ថ្មីមួយ ដោយគាត់បានយកបន្ទះក្រណាត់ ដែលមានទំហំធំ ទៅហ៊ុមព័ទ្ធជុំវិញឡាន ដើម្បីការពារពីសត្វកណ្តុរទាំងនោះ។

បុរសជនជាតិចិនម្នាក់នេះ មានឈ្មោះថា Zhao រស់នៅក្នុងខេត្ត Nanning ដែលស្ថិតក្នុងតំបន់ស្វយ័ត Guangxi បានបញ្ជាក់ប្រាប់ទៅប៉ុស្តិ៍ទូរទស្សន៍ថា ដោយសារតែគ្រឿងម៉ាស៊ីនខាងក្នុងឡានរបស់គាត់ ត្រូវបានបំផ្លាញ ដោយសារសត្វកណ្តុរករកេរ ដូច្នោះហើយទើបធ្វើឲ្យរូបគាត់ សម្រេចចិត្តច្នៃចេញជាក្រណាត់នេះឡើងដើម្បីការពារ។ មិនថែមតែប៉ុណ្ណោះ Zhao ក៏បានប្រាប់ទៅបុ៉ស្តិ៍ទូរទស្សន៍បន្ថែមទៀតថា «នៅតំបន់នេះសំបូរទៅដោយសត្វកណ្តុរ ដូច្នេះហើយការយកក្រណាត់មករុំជុំវិញឡាននេះ គឺជារឿងដ៏ល្អបំផុត ព្រោះវាអាចជួយឲ្យឡានរបស់យើងមិនឲ្យមានការបំផ្លាញពីសត្វកណ្តុរ មិនថែមតែប៉ុណ្ណោះក៏អាចរារាំងមិនឲ្យក្មេងៗ យកវត្ថុផ្សេងៗទៅឆ្កូតឡានផងដែរ»

បុរសដែលមានគំនិតបិុនប្រសប់រូបនេះ បានលើកឡើងបន្ថែមទៀតផងដែរថា «ការបំផ្លាញពីសត្វកណ្តុរ នៅក្នុងម៉ាស៊ីនឡាននេះ ភាគច្រើនកើតឡើងក្នុងរដូវរងារ ព្រោះសត្វកណ្តុរទាំងនោះ ស្វែងរកទីតាំងណាដែលកក់ក្តៅដើម្បីពួន»

សូមបញ្ជាក់ផងដែរថា បន្ទះក្រណាត់ ដែលយកមករុំហ៊ុមព័ទ្ធឡាននេះ ធ្វើឡើងពី ក្រណាត់ ដែលមានភ្ជាប់ជាមួយឬស្សី និងលួស ដើម្បីផលិត ហើយក្នុងការយកក្រណាត់ដ៏ក្រាស់ និងមានទំហំធំ យកហ៊ុមព័ទ្ធជុំវិញឡាននេះ មិនមែនមានតែលោក Zhao មួយទេធ្វើវា សូម្បីតែប្រជាជនភាគច្រើននៅក្នុងខេត្តនេះ ក៏ធ្វើដូច្នោះដែរ ដើម្បីការពារពីសត្វកណ្តុរ។

តែទោះជាយ៉ាងណាក្តី ក៏មានអ្នកស្រុកមួយចំនួន បានរអ៊ូផងដែរ អំពីភាពគ្មានប្រសិទ្ធភាពខ្ពស់នៃក្រណាត់នេះ ដោយសារកណ្តុរនៅតែករកេរក្រណាត់ទាំងនោះ ហើយចូលក្នុងម៉ាស៊ីនឡានបានដដែល ហើយអ្នកខ្លះទៀតសុខចិត្តចិញ្ចឹមឆ្មាដើម្បីចាប់សត្វកណ្តុរផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅក្នុងតំបន់មួយ នៃប្រទេសអៀរឡង់ ដោយក្នុងនោះមាន បុរសចំណាស់ម្នាក់ ត្រូវបានសត្វកណ្តុរមួយក្បាល ខាំចំកំប៉េះគូថ ខណៈពេលដែលរូបគាត់ កំពុងអង្គុយនៅលើ ចានបង្គន់ ជាហេតុនាំឲ្យរូបគាត់រងរបួស និងមានជាតិពុលជ្រៀតចូលក្នុងខ្លួន តែយ៉ាងណាមិញ រូបគាត់ក៏ត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ Co Cork ដើម្បីព្យាបាល រួចរាល់ហើយដែរ។

រឿងរ៉ាវមួយនេះ ត្រូវបានទទួលការយកចិត្តទុកដាក់ជាខ្លាំង រហូតទាល់តែវា ក្លាយជាប្រធានបទមួយ នៅក្នុងកិច្ចប្រជុំរបស់ ក្រុមប្រឹក្សានៃតំបន់ Cork County ទៀតផង។ ហើយសម្រាប់មូលហេតុចំបង ដែលនាំឲ្យ មានការរាតត្បាត និងវាយប្រហារពីសំណាក់ សត្វកណ្តុរ មកលើមនុស្សបែបនេះ គឺដោយសារថា មួយរយៈពេលចុងក្រោយនេះ មានទឹកជំនន់ជន់លិច នៅតាមតំបន់ជាច្រើន ក្នុងប្រទេសអៀរឡង់ ជាពិសេសគឺនៅតាម ផ្ទះនិងទីកន្លែងរស់នៅ របស់ប្រជាជនផ្ទាល់តែម្តង។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ម៉្យាងដែរ! យកបន្ទះក្រណាត់ រុំឡាន ដើម្បីការពារពីសត្វកណ្តុរ!

ម៉្យាងដែរ! យកបន្ទះក្រណាត់ រុំឡាន ដើម្បីការពារពីសត្វកណ្តុរ!

ម៉្យាងដែរ! យកបន្ទះក្រណាត់ រុំឡាន ដើម្បីការពារពីសត្វកណ្តុរ!