ឈឺក្បាល ពេល​បំបៅ​ដោះកូន … មូលហេតុ និង​ដំណោះស្រាយ​

ឈឺក្បាល ពេល​បំបៅ​ដោះកូន ... មូលហេតុ និង​ដំណោះស្រាយ​

អំឡុង​ពេល​បំបៅ​ដោះកូន ការឈឺ​ក្បាល និង​អស់កម្លាំង គឺ​ការ​ត្អួ​ញ​ត្អែរ របស់​អ្នក​ម្តាយ​ថ្មោងថ្មី​មួយចំនួន​។​

ការឈឺ​ក្បាល និង​អស់កម្លាំង​នេះ អាច​បណ្តាលមកពី ៖
-​    ​បញ្ហា​សុខភាព​
-​    ​ស្ត្រេ​ស​
-​    ​គេង​មិនបាន​គ្រប់គ្រាន់​
-​    ​ខ្វះ​ជាតិ​ទឹក​
-​    ​ការ​បំបៅ​ដោះកូន​ខុស​របៀប​
-​    ​ខំប្រឹង​បំបៅកូន​ខ្លាំងពេក​។​
​វិធី​ដោះស្រាយ​
​ការឈឺ​ក្បាល​តិចតួច អាច​បំបាត់​បាន​តាមរយៈ ការប្រើប្រាស់​ថ្នាំ​នៅផ្ទះ​ដោយ​ខ្លួនឯង ដូចជា ibuprofen ឬ acetaminophen ពីព្រោះ វា​មាន​សុវត្ថិភាព សម្រាប់​ស្ត្រី​កំពុង​បំបៅ​ដោះកូន​។​

​យ៉ាងណាមិញ អ្នក​គួរ​ប្រឹក្សា​យោបល់ ជាមួយ​គ្រូពេទ្យ​ជំនាញ ជាមុន​សិន​ទើប​ល្អ​។​ ក្រៅពីនេះ បងប្អូន​អាច​សាកល្បង ៖
១. ញ៉ាំ​ទឹក និង​អាហារ​ឲ្យបាន​គ្រប់គ្រាន់​
២. សម្រាក និង​បន្ធូរ​អារម្មណ៍​
៣. សិក្សា​ពី​វិធី​បំបៅ​ដោះកូន​ដោយ​ត្រឹមត្រូវ​
៤. លំហែកាយ​តាម​សួនច្បារ ឬ​កន្លែង​កំសាន្ត​នានា​
៥. ៕

ប្រភព ៖ Livestrong
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។