រុស្ស៊ី​ប្រាប់​អាមេរិក​មុន​បញ្ជូន​យន្តហោះ​ចម្បាំង​ពី​អ៊ីរ៉ង់​ទៅ​កម្ចាត់​ក្រុម​ភេរវជន​ និពន្ធដោយ : ថ្មីៗ       August-17-2016, 3:30 pm         694

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រុស្ស៊ី​ប្រាប់​អាមេរិក​មុន​បញ្ជូន​យន្តហោះ​ចម្បាំង​ពី​អ៊ីរ៉ង់​ទៅ​កម្ចាត់​ក្រុម​ភេរវជន​​មន្ត្រី​យោធា​អាមេរិក​បាន​អះអាងថា រុស្ស៊ី​បាន​ផ្តល់ដំណឹង​ដល់​ខ្លួន​រួចរាល់​ហើយ​មុន​បើក​ប្រតិបត្តិការ​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដោយ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​អ៊ីរ៉ង់​។  ការផ្តល់​ដំណឹង​ជាមុន​នេះ​គឺ​ដើម្បី​ការពារ​ការប៉ះទង្គិច​គ្នា​ជាយថាហេតុ​ឬ​មានការ​ភាន់ច្រឡំ​នានា​ក្នុងពេល​បំពេញ​ប្រតិបត្តិការ​។​

​អ្នកនាំពាក្យ​យោធា​អាមេរិក​ប្រចាំ​នៅ​អ៊ីរ៉ាក់ Justin Siberell បាន​អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ថា កងទ័ព​រុស្ស៊ី​បានផ្តល់​ព័ត៌មាន​ឲ្យ​ខ្លួន​បានដឹង​រួចរាល់​ហើយ​ពាក់ព័ន្ធ​ការប្រតិបត្តិ​ការ​យោធា​តាមផ្លូវ​ការ​អាកាស​ប្រឆាំង​ក្រុម​ភេរវជន​ដែល​ចេញពី​មូលដ្ឋានទ័ព​នៅ​អ៊ីរ៉ង់​។

​អ្នកនាំពាក្យ​ម្នាក់នេះ​បន្ថែមថា​៖« ខាង​រុស្ស៊ី​គេ​បាន​ប្រាប់​យើង​រួចរាល់​ហើយ​ថា​គេ​ហោះ​ឆ្លង​ចូល​ពី​អ៊ីរ៉ង់ ដែល​អាច​ប្រទះ​គ្នា​ជាមួយ​កងកម្លាំង​សម្ព័ន្ធ​អន្តរជាតិ​ដែល​ស្ថិតនៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ដែរ​»​។​លោក​បាន​បន្តថា ខាង​កងទ័ពអាកាស​អា​មេ​រិ​ក​អាច​រក្សាបាន​នូវ​ការហោះ​ហើយដោយ​សុវត្ថិភាព នៅពេលដែល​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​ពេល​ឆ្ពោះទៅ​កម្ទេច​ក្រុម​ភេរវជន​។​

​យ៉ាងណាក៏ដោយ ការផ្តល់​ដំណឹង​ដល់​កងទ័ព​អាមេរិក​និង​បណ្តា​សម្ព័ន្ធ​អន្តរជាតិ​នោះ​មិនបាន​ធ្វើឡើង​ក្នុង​រយៈពេល​វែង​មុន​ប្រតិបត្តិការ​ឡើយ​។ ប៉ុន្តែ​លោក Justin Siberell បាន​អះអាងថា រយៈពេល​វា​មិន​វែង​តែ​អាច​ល្មម​អាច​ត្រៀមខ្លួន​បាន​។ ដូច្នេះ សកម្មភាព​រុស្ស៊ី​មិន​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​សម្ព័ន្ធ​អន្តរជាតិ​ឡើយ​។​

​ក្រោយ​មាន​ប្រតិបត្តិការ​យោធា​របស់​របស់​រុស្ស៊ី​ចេញពី​មូលដ្ឋានទ័ព​អ៊ីរ៉ង់​នេះ  រដ្ឋាភិបាល​អ៊ីរ៉ាក់ ក៏បាន​ប្រកាស​ផងដែរ​ថា រុស្ស៊ី​អាច​ប្រើប្រាស់​ដែនអាកាស​របស់ខ្លួន​ក្នុងស្ថានភាព​ចាំបាច់​បាន​។​ប៉ុន្តែ​គេ​មិនទាន់​ដឹង​ច្បាស់​ថា រុស្ស៊ី​ត្រូវ ការប្រើប្រាស់​ឬ​ឆ្លង​ការ​ដែនអាកាស​របស់​អ៊ីរ៉ាក់​ឬ​អត់​ឡើយ​។​

​តាមពិតទៅ រុស្ស៊ី​ប្រើប្រាស់​មូលដ្ឋានទ័ព​អ៊ីរ៉ង់ Hamadan  ធ្វើឡើង​ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​រដ្ឋាភិបាល​ទាំងពីរ​បាន​បង្កើត​រួមគ្នា​តាំងពី​ខែមករា​មកម្ល៉េះ​។ ហើយ​កិច្ចព្រមព្រៀង​នោះ​មាន​រួមបញ្ចូល​ទាំង​កិច្ចសហប្រតិបត្តិការ​ហ្វឹកហ្វឺន​កងទ័ព និង​ការប្រយុទ្ធប្រឆាំង​ក្រុម​ភេរវជន​ផងដែរ​។

​សូមបញ្ជាក់​ផងដែរ រុស្ស៊ី​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់ខ្លួន​ចេញពី​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​ទី ១៦ សីហា​ម្សិលមិញ​នេះ​។ យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​រុស្ស៊ី​ដែល​ស្រង់​សម្តី រុស្ស៊ី Sputnik យន្តហោះ​ទម្លាក់​គ្រាប់ Tu-22M3  អមដោយ​យន្តហោះ​ចម្បាំង Su-34 ជាច្រើន​គ្រឿង​បាន​ហោះហើរ​ចេញពី​ទឹកដី​អ៊ីរ៉ង់ ដើម្បី​វាយកម្ទេច​គោលដៅ​ជាច្រើន​ដែលជា​តំបន់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឬ​ក្រុម​ដែ​ស្ហ និង​ក្រុម Jabhat al-Nusra នៅ​ខេត្ត Aleppo​។  ហើយ​ក្រៅពីនេះ ខេត្ត Aleppo យន្តហោះ​ទាំងនោះ​ក៏បាន​វាយប្រហារ​លើ​ខេត្ត Deir ez-Zor និង Idlib ផងដែរ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដដែល យន្តហោះ​ទម្លាក់​គ្រាប់បែក​នេះ​បាន​កម្ទេច​ប៉ុស្តិ៍​បញ្ជា​ចំនួន​៣​កន្លែង និង​ជំរំ​ហ្វឹកហ្វឺន​ជាច្រើន​ផងដែរ​នៅក្នុង​តំបន់ Serakab, Al-Bab, Aleppo និង Deir Ez-Zor​។ ហើយ​ក្រុម​ភេរវជន​ជាច្រើន​ក៏​ស្លាប់​ដោយសារ​ប្រតិបត្តិការ​យោធា​នេះដែរ​៕