រកឃើញមឹកចម្លែកនៅបាតសមុទ្ររដ្ឋកាលីហ្វ័រញ៉ា

    សត្វនេះមើលទៅដូចជាអ្វីមួយដែលមិនរំពឹងបានឃើញវានៅតាមមាត់សមុទ្រទេ។

    វីដេអូអស្ចារ្យនេះបង្ហាញពីមឹកមានភ្នែកធំត្រូវបានគេចែកចាយពេញបណ្ដាញសង្គម បន្ទាប់ពីវាត្រូវបានរកឃើញនៅឆ្នេរសមុទ្រក្នុងរដ្ឋកាលីហ្វ័រញ៉ាដោយនាវាស្រាវជ្រាវមួយ។

រកឃើញមឹកចម្លែកនៅបាតសមុទ្ររដ្ឋកាលីហ្វ័រញ៉ា

    សត្វមឹកនេះត្រូវបានប្រទះឃើញដោយនាវា  E/V Nautilus ដែលប្រើសម្រាប់បញ្ជាពីចម្ងាយក្នុងគោលបំណងស្រាវជ្រាវវត្ថុនៅបាតសមុទ្រ។

    វាត្រូវបានគេរកឃើញនៅក្រោមបាតសមុទ្រជម្រៅ ៣០០ ម៉ែត្រ ហើយវាក៏ជាសត្វមឹកដែលគួរឱ្យចាប់អារម្មណ៍ផងដែរសម្រាប់ការស្រាវជ្រាមួយនេះ៕