កម្រិតទឹកទន្លេមេគង្គក្នុងប្រទេសថៃឡើងលឿនគួរឱ្យបារម្ភ

    NONG KHAI - ទឹកក្នុងទន្លេងមេគង្គនៅព្រំប្រទល់ទីក្រុងបាងកកនេះកំពុងឡើងខ្លាំងគួរឱ្យព្រួយបារម្ភ និងក្រុមមន្ត្រីក្រុងកំពុងរៀបចំបិទបំពង់មេបង្ហូរដើម្បីទប់កុំឱ្យទឹកពីទន្លេចូលមកពន្លិចទីក្រុងបាងកក។

    នៅព្រឹកថ្ងៃពុធនេះ កម្រិតទឹកឡើងដល់កម្ពស់ ១០,១៩ ម៉ែត្រ នៅតែ ២,០១ ម៉ែត្រខាងក្រោមទៀតប៉ុណ្ណោះដល់ចំណុចគ្រោះថ្នាក់ហើយ។ នេះបើយោងតាមរបាយការណ៍របស់វេបសាយបាងកកប៉ុស្ដិ៍ចេញផ្សាយនៅថ្ងៃនេះ។

    មកទល់ពេលនេះទឹកទន្លេបានកើនបាន ៦ សង់ទីម៉ែត្រក្នុងមួយម៉ោង អំឡុងពេល ២៤ ម៉ោង។ ហើយប្រសិនបើវានៅតែបន្តក្នុងអត្រាមួយនេះ កម្រិតទឹកទន្លេនឹងរំពឹងកើនមួយម៉ែត្រទៀតនៅថ្ងៃព្រហស្បតិ៍៕

ប្រភព៖ បាងកកប៉ុស្ដិ៍