Nikon ចេញ​លក់​​ប្រភេទ​កាមេរ៉ា​តម្លៃ​ទាប​ មាន​ Bluetooth យ៉ាង​ពិសេស​​​

​Nikon ទើប​ប្រកាស​ជា​ផ្លូវ​ការ​នូវ​​ប្រភេទ​កាមេរ៉ា​​ DSLR ​តម្លៃ​ទាប​ម៉ូដែល​ D3400 ដែល​មាន​ភ្ជាប់​មក​ជា​មួយ​ប្រព័ន្ធ​ Bluetooth ​ប្រើ​ថាមពល​តិច​ អាច​ផ្ទេរ​រូបភាព​ពី​កាមេរ៉ា​ទៅ​ស្មាតហ្វូន​បាន​យ៉ាង​ងាយ។

 

Nikon ចេញ​លក់​​ប្រភេទ​កាមេរ៉ា​តម្លៃ​ទាប​ មាន​ Bluetooth យ៉ាង​ពិសេស​​​

 

D3400 ជា​ការ​អាប់ដេត​ចេញ​ពី​ម៉ូដែល​ D3300 ដោយ​មាន​បំពាក់​កាមេរ៉ា​កម្រិត​ ២៤,២ MP រួម​ជា​មួយ​ CMOS Sensor ហើយ​ក៏​មាន​ប្រព័ន្ធ​រូបភាព​ EXPEED 4 ដូច​នឹង​ម៉ូដែល​ D3300 ដែរ។ ចំពោះ​ ISO អាច​កំណត់​បាន​ដល់​​ត្រឹម​ 25 600 ហើយ​ថាមពល​ថ្ម​អាច​ប្រើ​បាន​យូរ​ជាង​ D3300 ដល់​ទៅ​ពីរ​ដង ពោល​អាច​ថត​រូបភាព​បាន​ ១ ២០០ ប្លង់។

 

Nikon ចេញ​លក់​​ប្រភេទ​កាមេរ៉ា​តម្លៃ​ទាប​ មាន​ Bluetooth យ៉ាង​ពិសេស​​​

 

​កាមេរ៉ា​ខាង​លើ​​​នឹង​ចេញ​លក់​លើ​ទីផ្សារ​បរទេស​នា​ខែ​កញ្ញា​ ដោយ​មាន​ជា​ជម្រើស​ពណ៌​ ខ្មៅ​ និង​ ក្រហម​ ​មាន​​ឡេន​ 18-55mm f3.5-5.6 អាច​ទប់​លំនឹង​រូបភាព​ ដែល​មាន​តម្លៃ​​ប្រមាណ​ ៦៤៩ ដុល្លារ៕

 

Nikon ចេញ​លក់​​ប្រភេទ​កាមេរ៉ា​តម្លៃ​ទាប​ មាន​ Bluetooth យ៉ាង​ពិសេស​​​

 

​​​
ចុច​អាន៖ 5D​ ​Mark​ ​IV ជំនាន់​ថ្មី​​ កំពុង​ល្បី​ពេញអ៊ីនធឺណិត​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge