រថ​យន្ត​ក្រុង​ធ្លាក់​ពីលើ​ភ្នំ​នៅ​ ​នេ​ប៉ាល់​ ស្លាប់​មនុស្ស​យ៉ាង​តិច ៣៣ នាក់

ក្រុងកាត់ថ្មាន់ឌូ៖ ក្រុមអាជ្ញាធរ បាននិយាយពីថ្ងៃអង្គារថា មនុស្សយ៉ាងតិច ៣៣ នាក់បានស្លាប់ នៅពេលរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿង បានរអិលផ្លូវថ្នល់ ហើយបានដាំក្បាលចុះពីលើភ្នំមួយក្នុងស្រុក Kavrepalanchok ក្នុងប្រទេសនេប៉ាល់។អធិការប៉ូលិសស្រុក លោក Bal Krishna Panthi បានប្រាប់ CNN ថា៖ «អ្នកដំណើរ ៣៨ នាក់ បានរងរបួស។ អធិការរងស្រុក លោក Bhim Kanta Sharma បាននិយាយថា ពួកគេត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅកាន់រដ្ឋធានីកាត់ថ្មាន់ឌូ មានចម្ងាយ ៧០ គ.ម.ពីទីនោះ ដោយក្រុមកងទ័ព»។

រថ​យន្ត​ក្រុង​ធ្លាក់​ពីលើ​ភ្នំ​នៅ​ ​នេ​ប៉ាល់​ ស្លាប់​មនុស្ស​យ៉ាង​តិច ៣៣ នាក់

ក្រុមអាជ្ញាធរ បាននិយាយថា សាកសព ២៧ ត្រូវបានបញ្ជាក់អត្តសញ្ញាណ ហើយប្រតិបត្តិការ រុករក បានបញ្ចប់ ព្រោះក្រុមសង្គ្រោះ គិតថា ជនរងគ្រោះទាំងអស់ត្រូវបានរកឃើញហើយ។លោក Sharma បាននិយាយ ថា៖ «សាកសព ត្រូវបានរាយប៉ាយទូទាំងជម្រាលភ្នំ ព្រោះរថយន្តក្រុងនោះ បានធ្លាក់ចុះពី កម្ពស់ ៣០០ ម៉ែត្រ ដូច្នោះហើយទើបក្រុមអាជ្ញាធរមានការលំបាកក្នុងការប្រមូលសាកសព និងសង្គ្រោះជនរងគ្រោះ»។លោកអធិការ Panthi បាននិយាយថា៖ «វាជាផ្លូវក្រាលក្រួសតូចចង្អៀតមួយ។ យើងកំពុងតែ ពិនិត្យមើលពីលទ្ធភាព នៃការដឹកហួសចំណុះរបស់រថយន្តក្រុងនេះ ថា ក្រែងជាមូលហេតុនៃគ្រោះថ្នាក់នេះ»។ក្នុងគ្រោះថ្នាក់មួយ ទៀតពីថ្ងៃចន្ទ នៅភាគខាងលិចនេប៉ាល់ មនុស្សបីនាក់ បានស្លាប់ និង ៣០ នាក់រងរបួស នៅពេល រថយន្តក្រុងបានរអិលធ្លាក់ចុះចំណោត ២០០ ម៉ែត្រ៕

ប្រភព ៖ postkhmer

  • រថ​យន្ត​ក្រុង​ធ្លាក់​ពីលើ​ភ្នំ​នៅ​ ​នេ​ប៉ាល់​ ស្លាប់​មនុស្ស​យ៉ាង​តិច ៣៣ នាក់已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: