ចិន​បញ្ចេញ​ Royal​ Caribbean​ ជា​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរណ៍​ដ៏​ធំ​បំផុត

កាលពីពេលថ្មីៗនេះប្រទេសចិនបានប្រកាសជាផ្លូវការហើយក្នុងការដាក់ឲ្យប្រើប្រាស់នៃកប៉ាល់ដ៏ធំមួយសម្រាប់ដឹកអ្នកដំណើរកម្សាន្តគឺ Royal Caribbean។ Royal Caribbean គឺជាឈ្មោះរបស់កប៉ាល់ដែលអាចផ្ទុកអ្នកដំណើរបានរាប់ពាន់នាក់ក្នុងដំណើរកម្សាន្តផ្សេងៗ។

ចិន​បញ្ចេញ​ Royal​ Caribbean​ ជា​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរណ៍​ដ៏​ធំ​បំផុត

យោងតាមសម្ដីរបស់លោក Michael Bayley ជាប្រធានប្រតិបត្តិនៃកប៉ាល់នេះផ្ទាល់បានឲ្យដឹងថា កប៉ាល់ដែលមានរាងធំកម្ពស់ខ្ពស់នេះគឺត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបៗជាច្រើន ក្នុងនោះដែរ វាមានកន្លែងពិសេសៗជាច្រើនដូចជា អាងហែលទឹក ភោជនីយដ្ឋានបំពាក់ជាមួយរូបចម្លាក់ Kung Fu Panda  ក្លឹបកម្សាន្ត កន្លែងលេងល្បែង  កន្លែងលេងហ្គេម និងមានកន្លែងដ៏ប្រណីតជាច្រើនទៀត។ចិន​បញ្ចេញ​ Royal​ Caribbean​ ជា​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរណ៍​ដ៏​ធំ​បំផុត
ទន្ទឹមនេះ មានភ្ញៀវទេសចរណ៍ជាច្រើនបានបញ្ចេញអារម្មណ៍រំភើបនិងសប្បាយយ៉ាងខ្លាំង ហើយក្នុងនោះ ក៏មានមនុស្សមួយចំនួនបាននិយាយថា ពេលឃើញកប៉ាល់លើកដំបូងគាត់គិតថាវាដូចជាភ្នំអញ្ចឹង ហើយអ្នកខ្លះទៀតបាននិយាយថា ពិតជាអស្ចារ្យខ្លាំងណាស់ដែលបានមកកម្សាន្តនៅលើកប៉ាល់នេះ ព្រោះទីនេះមានអ្វីប្លែកៗកម្សាន្តអារម្មណ៍ជាច្រើន។សូមរំលឹកដែរថា ទាក់ទងនឹងតម្លៃនៃការចូលកម្សាន្តនៅលើកកប៉ាល់នេះគឺពុំមានបានបញ្ជាក់ច្បាស់លាស់នោះទេ៕

ចិន​បញ្ចេញ​ Royal​ Caribbean​ ជា​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរណ៍​ដ៏​ធំ​បំផុតចិន​បញ្ចេញ​ Royal​ Caribbean​ ជា​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរណ៍​ដ៏​ធំ​បំផុត

ប្រភព ៖ kqube

  • ចិន​បញ្ចេញ​ Royal​ Caribbean​ ជា​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរណ៍​ដ៏​ធំ​បំផុត已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/08/17  Category:ជីវិតនិងសង្គម
Tags: