នាវា​2​គ្រឿង​បុក​គ្នា​នៅ​ក្រិ​ក​ស្លាប់​4​នាក់

កង​ឆ្មាំ​ឆ្នេរសមុទ្រ​ក្រិ​ក​រាយការណ៍​ថា មនុស្ស​៤​នាក់​ស្លាប់​៤​នាក់​ទៀត​រង​របួស​ហើយ​ច្រើន​នាក់​អាច​បាត់​ខ្លួន បន្ទាប់​ពី​ការ​បុក​គ្នា​កាលពី​ថ្ងៃ​ទី​១៦ សីហា រវាង​នាវា​ទេសចរណ៍​តូច​មួយ និង​អូ​ប័​រ​មួយ​នៅ​ជិត​កោះ EGINE របស់​ក្រិ​ក ។

អូ​ប័​រដែ​ល​មាន​ប្រវែង​៨​ម៉ែត្រ បាន​បុក​ពេញទំហឹង​នាវា​ទេសចរណ៍​មួយ​គ្រឿង បណ្តាល​ឱ្យ​នាវា​នេះ​ក្រឡាប់​ភ្លាម​ៗ ។ អ្នកដំណើរ​ទាំងអស់​ធ្លាក់​ក្នុង​ទឹកសមុទ្រ បណ្តាល​ឱ្យ​ស្លាប់​៤​នាក់ ហើយ​មនុស្ស​៤​នាក់​ទៀត​រង​របួស​។ ក្នុង​ចំណោម​ជន​រង​គ្រោះ​មានកា​ពី​តែ​ន​នាវា​ទេសចរណ៍ និង​កុមារ​ម្នាក់​អាយុ​២​ឆ្នាំ ។ អត្តសញ្ញាណ​របស់​ជន​រង​គ្រោះ​២​នាក់​ទៀត​នៅ​ពុំ​ទាន់​លាតត្រដាង​នៅឡើយ ។ បណ្តា​អ្នក​របួស ព្រមទាំង​អ្នកដំណើរ​ដែល​ជួយ​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​សុខភាព​មួយ​នៃ​កោះ EGINE ។ នាវា​ទេសចរណ៍​ដឹក​ពួក​អ្នកដំណើរ​ចេញពី​ភូមិ PERDIKA ភាគ​និរតី​កោះ EGINE ឆ្ពោះទៅ​កាន់​កន្លែង​កម្សាន្ត​មាត់សមុទ្រ​មួយ​ស្ថិត​នៅ​លើ​កោះ MONI ជិតខាង​ជា​កន្លែង​ពួក​គេ​ទៅ​មុជទឹក​លេង។

បណ្តា​នាវា​ឯកជន និង​នាវា​៣​គ្រឿង​របស់​កង​ឆ្មាំ​ឆ្នេរសមុទ្រ​បាន​លើក​ទៅ​កាន់​កន្លែង​គ្រោះថ្នាក់​តាម​រក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត ។ មូលហេតុ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់​នេះ​នៅ​ពុំ​ទាន់​ដឹង​នៅឡើយ ។ កា​ពី​តែ​ន​អូ​ប័​រ​ត្រូវ​ចាប់ខ្លួន និង​សួរ​ចម្លើយ ដោយ​កង​ឆ្មាំ​ឆ្នេរសមុទ្រ ៕