រដ្ឋាភិបាល​​​​​​លុបចោល​​​ទិន្នន័យ​​​ដែល​​​លាត​​​ត្រដាង​​​​​​ទ្រព្យសម្បត្តិ​​​របស់​​​គ្រួសារ​​​ត្រកូល ​​​ហ៊ុន​​​

ក្រសួងពាណិជ្ជកម្មបានលុបចោលព័ត៌មានស្តីពីភាគហ៊ុនសាជីវកម្មទាំងអស់ចេញពីគេហទំព័ររបស់ខ្លួន ចាប់តាំងពីមានការចេញរបាយការណ៍មួួយកាលពីខែមុនដែលត្រូវកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រិះគន់យ៉ាងខ្លាំងចំពោះការលាតត្រដាងអាណាចក្រជំនួញដ៏ធំរបស់គ្រួសារនេះ។ ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ព័ត៌មាននេះត្រូវបានដកចេញដើម្បីធ្វើឲ្យគេហទំព័ររបស់ខ្លួនស្របតាមច្បាប់។ នៅក្នុងរបាយការណ៍មានឈ្មោះថា “ការគ្រប់គ្រងដ៏អរិភាព” (Hostile Takeover) អង្គការក្លូបល វីតណេស (Global Witness)ដែលជាអង្គការប្រឆាំងអំពើពុករលួយបាន បង្ហាញពីភាគហ៊ុនយ៉ាងច្រើនរបស់គ្រួសារត្រកូលហ៊ុន នៅក្នុងក្រុមហ៊ុនជាង១០០ដែលមានដើមទុនរួមជាង២០០លានដុល្លារនៅក្នុងវិស័យគ្របដណ្តប់សេដ្ឋកិច្ចចាប់ពីព្រៃឈើរហូតដល់វិស័យហិរញ្ញវត្ថុ។ របាយការណ៍នេះបានចាត់ទុកភាគហ៊ុនទាំងនេះថា “ច្រើនជាងនេះប៉ុន្តែមានការលាក់បាំង” ដោយទ្រព្យសម្បត្តិយ៉ាងច្រើនលើសពីនេះទំនងជាលាក់បាំងនៅពីក្រោយក្រុមហ៊ុនដែលមានតែសម្បក និងមានឈ្មោះក្លែងក្លាយនៅក្នុងប្រទេសល្បីខាងអំពើពុករលួយ។ កូនៗរបស់លោកនាយករដ្ឋមន្ត្រីបានវាយបកវិញភ្លាមៗ។ ពួកគេបានចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជាថា បានឃុបឃិតជាមួយអង្គការក្លូបលវីតណេស ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរបស់ឪពុកខ្លួន នៅមុនការបោះឆ្នោតនាពេលខាងមុខ។ ពួកគេបានអះអាងថារបាយការណ៍នេះពោរពេញទៅដោយការភូតកុហក ប៉ុន្តែ មិនបានផ្តល់ភ័ស្តុតាងបញ្ជាក់ពីកំហុសណាមួយឡើយ។ តាមពិត ព័ត៌មានសាជីវកម្មស្ទើរតែទាំងអស់ត្រូវបានលុបចេញពីឯកសាររបស់ក្រុមហ៊ុនដែលក្រសួងពាណិជ្ជកម្មអនុញ្ញាតឲ្យសាធារណជនចូលមើលបានតាមរយៈទិន្នន័យដែលអាចស្វែងរកបាននៅលើគេហទំព័ររបស់ខ្លួន ក្នុងនោះរួមមានទាំងព័ត៌មានថា តើនរណាមានភាគហ៊ុនប៉ុន្មាននៅក្នុងក្រុមហ៊ុននីមួយផងដែរ។ ប្រសិនបើគ្មានច្បាប់ស្តីពីសេរីភាពទទួលបានព័ត៌មានទេព័ត៌មានដែលប្រមូលបានចងក្រងនៅក្នុងរបាយការណ៍មានឈ្មោះថា “ការគ្រប់គ្រងដ៏អរិភាព” នេះក៏មិនមានដែរ។ ទោះជាយ៉ាងណា ចាប់តាំងពីរបាយការណ៍នេះបានចេញកាលពីថ្ងៃទី៧ ខែកក្កដាមកទិន្នន័យនេះត្រូវបានរៀបចំជាថ្មីឡើងវិញ ហើយព័ត៌មានស្តីពីភាគហ៊ុនទាំងអស់ត្រូវបានដកចេញ។ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានបដិសេធមិននិយាយអំពីការជួសជុលនេះឡើយកាលពីម្សិលមិញ ដោយលើកឡើងថា លោកស្ថិតនៅក្រៅប្រទេសហើយបារម្ភខ្លាចថា ទូរស័ព្ទរបស់លោកអស់លុយ។ លោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងនេះ បានលើកឡើងថា គេហទំព័រនេះស្ថិតក្នុងដំណើរការជួសជុលមួយឆ្នាំហើយ ដើម្បីបញ្ចូលវាជាមួយស្ថាប័នរដ្ឋបាលដទៃៗទៀត ដូចជា នាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុជាដើម ទម្រាំដល់ពេលការងារនេះត្រូវបានបញ្ចប់ ដែលទំនងជានៅពេលណាមួយក្នុងឆ្នាំ២០១៧។ លោកស្រីបានថ្លែងថា ” មានការផ្លាស់ប្តូរជាច្រើនក្នុងដំណើរការនេះ។ វានឹងមានការរចនាថ្មីមួយទៀត។ ឥឡូវនេះវាស្ថិតក្នុងភាពរញ៉េរញ៉ៃសិនហើយ”។ លោកស្រី សឹង សុផារី បានបដិសេធថា ការជួសជុលក្នុងពេលថ្មីៗនេះមិនមែនដោយសារតែរបាយការណ៍របស់អង្គការក្លូបល វីតណេសនោះទេ។ លោកស្រីបានមានប្រសាសន៍ថា “ហេតុអីបានជាអ្នកឯងសួរតែព័ត៌មានស្តីអំពីភាគហ៊ុនអ៊ីចឹង? អ្វីដែលយើងកំពុងធ្វើគឺធំជាងនោះឆ្ងាយណាស់។ ព័ត៌មានស្តីពីភាគហ៊ុន គឺគ្រាន់ជាផ្នែកមួយដ៏តូចប៉ុណ្ណោះ។ ប្រសិនបើអ្នកឯងចង់បានព័ត៌មាននោះ អ្នកអាចទៅរកពីអង្គការក្លូបល […]

The post រដ្ឋាភិបាល​​​​​​លុបចោល​​​ទិន្នន័យ​​​ដែល​​​លាត​​​ត្រដាង​​​​​​ទ្រព្យសម្បត្តិ​​​របស់​​​គ្រួសារ​​​ត្រកូល ​​​ហ៊ុន​​​ appeared first on The Cambodia Daily.