ទំនិញ​វៀតណាម​​នៅ​តែ​មិន​អាច​​​​ជ្រៀត​ចូល​​ទី​ផ្សារ​​ធំ​ៗ​នៅ​អាស៊ាន​​

​​​​​​ក្នុង​​​រយៈពេល​​​ ៦ខែ​ដំបូង​​​ក្នុង​​ឆ្នាំនេះ​ ​​​ទំនិញ​​នាំ​ចេញ​វៀតណាម​​បាន​ជួប​ឱនភាព​​​ពាណិជ្ជកម្ម​​​​ក្នុង​​ទឹក​ប្រាក់​ប្រមាណ​ ​២២,៦៨​ប៊ី​លាន​ដុល្លារ​អាមេរិក ​​នៅ​ក្នុង​​​ទីផ្សារ​​​​​អាស៊ាន​ ​ពិសេស​ទៅ​​កាន់​ប្រទេស​ថៃ​ និង​សិង្ហបុរី។

 

ទំនិញ​វៀតណាម​​នៅ​តែ​មិន​អាច​​​​ជ្រៀត​ចូល​​ទី​ផ្សារ​​ធំ​ៗ​នៅ​អាស៊ាន​​

 

​​បុគ្គលិក​​ការិយាល័យ​​​ម្នាក់​​​ធ្វើការ​​នៅ​ទីក្រុង​ហូជីមិញ​ ​ដែល​ទើប​ត្រលប់​មក​​ពី​​ប្រទេស​ថៃ​​​វិញ​និយាយ​ថា​​ ​ខ្លួន​ពិបាក​​ស្វែង​រក​​ទំនិញ​​វៀតណាម​​​នៅ​តាម​​​ផ្សារ​ទំនើប​​​​​​​​ថៃ​មែន​ទែន​ ​ខណៈ​​​​ទំនិញ​​​ថៃ​​ និង​ម៉ាឡេស៊ី​​មាន​គ្រប់​ទីកន្លែង​​​​នៅ​ទីក្រុង​ហូជីមិញ។

 

​​ក្រុម​​ហ៊ុន​​នាំ​​​​​​​ចេញ​​សារភាព​ថា​​ ​​​វា​មិន​ងាយ​ស្រួល​​ក្នុង​ការ​​​នាំ​​ទំនិញ​​​​​ទៅ​កាន់​​ទីផ្សារ​​​អាស៊ាន​ទេ​ ហើយ​​​ការ​នាំចេញ​​​​ទៅ​ប្រទេស​ទាំង​នេះ​​​​​មិន​​បាន​ល្អ​ប្រសើរ​​ឡើយ​​ចាប់​តាំង​​ពី​​​​​សមាគម​​សេដ្ឋកិច្ច​អាស៊ាន​​បាន​បង្កើត​ឡើង។

 

លោក​ Tran Thi My Van មក​ពី​ក្រុម​ហ៊ុន​​នាំ​ចេញ​ល្បី​​វៀតណាម​ CP Acecook Vietnam ​​និយាយ​ថា ​​ផលិត​ផល​​ក្រុម​ហ៊ុន​​​​បង្ហាញ​​វត្តមាន​នៅ​ក្នុង​​ ៤៧​ប្រទេស​ និង​តំបន់ ​​ប៉ុន្តែ​​​​​ជួប​​ផល​ពិបាក​​​ក្នុង​ការ​ជ្រៀតចូល​​​​ទី​ផ្សារ​​អាស៊ាន។

 

ប្រភព​ដដែល​បន្ត​ថា ​​​​ប្រទេស​កម្ពុជា​ ​​ឡាវ និង​មីយ៉ាន់ម៉ា ​​​​​ជា​​ទីផ្សារ​​​​​​​សំខាន់​​​ដែល​ CP Acecook ​នាំ​​​​​ចូល​​ ​ប៉ុន្តែ​​​ទំនិញ​នាំចេញ​​​​​ទៅ​​ប្រទេស​កម្ពុជា​​បាន​ធ្លាក់​ចុះ​​​។ ប្រទេស​​ឥណ្ឌូណេស៊ី​​ ​​ត្រូវ​គេ​ស្គាល់​ថា​​​មាន​​ប្រជាជន​​​ចូល​ចិត្ត​ញ៉ាំ​មី​​ច្រើន​បំផុត​​ក្នុង​តំបន់​​​ ប្រមាណ​ជាង​​ ៥​ពាន់​លាន​​កញ្ចប់​​​​ក្នុង​មួយ​ឆ្នាំ​ៗ​ តែ​ CP Acecook ​​នៅ​តែ​​មិន​អាច​ត្រួសត្រាយ​ផ្លូវ​​​នាំ​​​​ទៅ​បាន។

 

ចំណែក​ក្រុម​ហ៊ុន​​កសិកម្ម​​​​​​​​​​​​​​​​​​​ Bui Van Ngo Agricultural Engineering ​​​​​​​​បាន​នាំចេញ​​​​​ម៉ាស៊ីន​​​​កិន​ស្រូវ​​​​​​​​​ទៅ​កាន់​​​ថៃ​ ហ្វីលីពីន​ ​​កម្ពុជា ​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ​ចាប់​តាំង​​​​​ពី​ឆ្នាំ​​ ១៩៩៦​មក​ តែ​​​​​​​​​​​ការ​នាំចេញ​​ទៀត​សោត​​​មិន​ស្ថិត​ស្ថេរ​ទេ ​​​នៅ​ប៉ុន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ​។

 

បើ​យោង​តាម​នាយក​​ក្រុម​ហ៊ុន​​​ខាង​លើ​​លោក​ Bui Phong Luu ​ប្រាប់​ថា​​​ បច្ចុប្បន្ន​ខ្លួន​​​​​​​​​​ជួប​ការ​លំបាក​​​​ដើម្បី​លក់​​​ម៉ាស៊ីន​ទាំង​នេះ​​ទៅ​​​កាន់​កម្ពុជា តែ​​វា​ជា​ទី​ផ្សារ​​ធំ​របស់​ក្រុម​ហ៊ុន។ ឯ​ក្រុម​ហ៊ុន​​​​​រក្សា​សម្ផស្ស​ My Hao ​​​ក៏​​ថ្លែង​ស្រដៀង​​គ្នា​​​​ដែរ​​​ ការ​នាំ​ចេញ​​​ទៅ​កាន់​ប្រទេស​​អាស៊ាន​​​​​​​មាន​ចំនួន​តិច​តួច​​​​ ព្រោះ​ផលិត​ផល​​​​មិន​សូវ​​​​​មាន​ការ​ប្រកួត​ប្រជែង។

 

​គួរ​រម្លឹក​ថា ​​​​​​​ក្នុង​​ឆ្នាំ​ ២០០៤ ដល់​ ២០១៥​ ​​​​វៀតណាម​​បាន​​នាំ​ចូល​ច្រើន​​ជាង​​​​នាំ​ចេញ​​ទៅ​កាន់​ទី​ផ្សារ​អាស៊ាន៕

 

ចុចអាន៖ ៣​សំនួរ អ្នក​ប្រើ​ប្រាស់​លុយ​ដុល្លារ​នៅ​កម្ពុជា​ចង់​បាន​ចម្លើយ

ចុចអាន៖ ស្ត្រី​​៥រូប​ទៀត​​ នឹង​​ត្រូវ​​​​​ជំនួស​​លើ​​ក្រដាស ​​១០​​ដុល្លារ​ចេញ​​​ថ្មី

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Vietnamnet ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​