ពិតទេដែលថា មាស សុខសោភា ចូលទ្រនំហង្សមាស?

6 Videos


ក្រោយរូបភាពស្និទ្ធស្នាលប៉ុន្មានសន្លឹករបស់តារាចម្រៀងសំនៀងផ្អែម មាស សុខសោភា ថតរួមជាមួយតារាចម្រៀងលំដាប់កំពូលពីរដួងក្នុងទ្រនំហង្សមាស គឺ ពេជ្រ សោភា និង សុគន្ធ នីសា ផ្សព្វផ្សាយក្នុងបណ្ដាញសង្គមកាលពីពេលថ្មីៗនេះរួចមក ក៏ត្រូវបានមហាជនដាក់ការសង្ស័យថា តើកំពូលតារាចម្រៀងប្រចាំផលិតកម្ម ថោន ដូរទ្រនំហើយឬយ៉ាងណា បានជាលេចចេញសកម្មភាពហាក់ដូចជាកំពុងតែថតបទថ្មីរួមជាមួយតារាល្បីៗប្រចាំ ហង្សមាស ទៅវិញ ។ បញ្ហានេះ ត្រូវបានអ្នកគាំទ្រតារាចម្រៀងខាងលើទាក់ទងមក «ប្រជាប្រិយ»ដើម្បីសុំឱ្យបកស្រាយព័ត៌មានលំអិតជូនឱ្យបាត់ការសង្ស័យផងដែរ ។

ពិតទេដែលថា មាស សុខសោភា ចូលទ្រនំហង្សមាស?

ជួបជាមួយ «ប្រជាប្រិយ» កាលពីពេលថ្មីៗនេះ លោក មាស សុខរតនៈ បានបកស្រាយឱ្យដឹងថា មាស សុខសោភា មិនមានការដូរទ្រនំជ្រកកោនដូចការលើកឡើងនោះឡើយ ។ ហើយការចាប់ដៃគូបង្ហាញមុខជាមួយតារាល្បីៗក្នុងទ្រនំហង្សមាសនោះ គឺគ្រាន់តែជាការថតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យក្រុមហ៊ុនមួយតែប៉ុណ្ណោះ ។

ពិតទេដែលថា មាស សុខសោភា ចូលទ្រនំហង្សមាស?

អាចនិយាយថា នេះជាចាប់ដៃគ្នាដ៏កម្ររវាងតារាចម្រៀងលំដាប់ជួរមុខទាំងបីក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ។ តាមរយៈការតុបតែងខ្លួនក្នុងជំនួបដ៏កក្រើកនេះឃើញថា ម្នាក់ៗគឺសុទ្ធតែតែងខ្លួនជាលក្ខណៈនារីវ័យក្មេងឃ្យូតៗទាំងអស់ បង្ហាញនូវរូបសម្រស់លេចធ្លោគួរឱ្យក្នាញ់គ្រប់គ្នាតែម្ដង៕ ភូមិន្ទ

ពិតទេដែលថា មាស សុខសោភា ចូលទ្រនំហង្សមាស?ពិតទេដែលថា មាស សុខសោភា ចូលទ្រនំហង្សមាស?ពិតទេដែលថា មាស សុខសោភា ចូលទ្រនំហង្សមាស?ពិតទេដែលថា មាស សុខសោភា ចូលទ្រនំហង្សមាស?