ស្ត្រី​ម្នាក់​បុក​គេ​ស្លាប់​ហើយ ចុះ​ពី​រថយន្ត​រាំ​ក្បែរ​សាកសព​ទៀត សង្ស័យ​ធ្វើ​ឆ្កួត​ខ្លាច​ស៊ី​កណ្តាប់ដៃ​មហាជន​ (VDO)

ស្ត្រីម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន ក្រោយនាងត្រូវបានឃើញរាំរែក នៅក្បែរសាកសពបុរសម្នាក់ ដែលនាងបើករថយន្តកិនស្លាប់យ៉ាងអាណោចអាធម ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប៉ូលីសនៅក្នុងប្រទេសចិន ត្រូវបានគេហៅឲ្យមកកាន់កន្លែងកើតហេតុភ្លាមៗ ក្រោយស្ត្រីម្នាក់បានបើករថយន្តបុកអ្នកថ្មើរជើងប្រុសម្នាក់ ។

សាក្សីជាច្រើនដែលបានឃើញហេតុការណ៍នេះផ្ទាល់ នៅក្នុងខេត្ត Shandong បានប្រាប់ប៉ូលីសថា ស្ត្រីបង្កបានបើករថយន្តបោះពួយយ៉ាងលឿន និងបើកតម្រង់អ្នកថ្មើរជើងបុរសម្នាក់ និងបុកយ៉ាងពេញទំហឹង បណ្តាលឲ្យគាត់ហើរធ្លាក់ទើរលើកញ្ចក់មុខរថយន្តរបស់នាងតែម្តង ។

ស្ត្រីបង្កនេះ បន្ទាប់មកបានបើករថយន្តបានចម្តាយប្រហែល ២០០ ម៉ែត្រត រហូតទាល់តែទៅបុកជាមួយរថយន្តអ្នកដទៃទៅមុខលែងរួចទើបឈប់ ។ នៅពេលជនរងគ្រោះធ្លាក់ទៅនឹងដី, ស្រាប់តែស្ត្រីរូបនេះចុះចេញពីរថយន្ត និងចាប់ផ្តើមរាំ ។ មនុស្សម្នាមានការរន្ធត់ចិត្តជាខ្លាំង នៅពេលឃើញស្ត្រីរូបនេះរាំមិនឆ្ងាយប៉ុន្មានពីជនរងគ្រោះ ។ ភ្លាមៗនោះផងដែរ រថយន្តសង្គ្រោះបន្ទាន់ ក៏បានមកដឹកបុរសរងគ្រោះទៅកាន់មន្ទីរពេទ្យ ។ ប៉ុន្តែគួរឲ្យសោកស្តាយ ដែលក្រុមគ្រួពេទ្យពុំអាចជួយសង្គ្រោះជីវិតគាត់បាន ។

ប៉ូលីសពុំបានផ្តល់ហេតុផលណាមួយ សម្រាប់សកម្មភាពរាំរែកឡប់ៗរបស់ស្ត្រីនេះទេ ប៉ុន្តែ ពួកគេបានធ្វើកំណត់ហេតុថា នាងពុំមានជាតិអាល់កុលនៅក្នុងខ្លួន នៅក្នុងពេលនៃគ្រោះថ្នាក់នេះទេ ៕


ស្ត្រី​ម្នាក់​បុក​គេ​ស្លាប់​ហើយ ចុះ​ពី​រថយន្ត​រាំ​ក្បែរ​សាកសព​ទៀត សង្ស័យ​ធ្វើ​ឆ្កួត​ខ្លាច​ស៊ី​កណ្តាប់ដៃ​មហាជន​ (VDO)

អាជ្ញាធរ​​បញ្ជូន​​ស្ដ្រី​​បឹង​​កក់​​ពីរ​​នាក់​​ទៅ​​តុលាការ ដោយ​​សារ​​ការ​​ចូល​​រួម​​ធ្វើ​​យុទ្ធនា​ការ​​ថ្ងៃ​​ចន្ទ​​ពណ៌​​ខ្មៅ

ស្ត្រី​ម្នាក់​បុក​គេ​ស្លាប់​ហើយ ចុះ​ពី​រថយន្ត​រាំ​ក្បែរ​សាកសព​ទៀត សង្ស័យ​ធ្វើ​ឆ្កួត​ខ្លាច​ស៊ី​កណ្តាប់ដៃ​មហាជន​ (VDO)

បុរស​មហា​កម្លាំង ប្រើ​ដៃ​២​កាន់​របារ​ដែក​សន្ធឹង​ដងខ្លួន​ត្រង់ភ្លឹង​ក្នុង​លំហ និង​ឲ្យ​កូន​២​នាក់​ជិះ​ពីលើ​យ៉ាង​ឡូយ​