កូរ៉េខាងជើង ៖ សាច់​ឆ្កែ ជា​អាហារ​ដ៏​អស្ចារ្យ​

កូរ៉េខាងជើង ៖ សាច់​ឆ្កែ ជា​អាហារ​ដ៏​អស្ចារ្យ​

មេដឹកនាំ​កូរ៉េខាងជើង លោក​គីម (Kim Jong-un) បាន​និយាយថា សាច់​ឆ្កែ ជា​អាហារ​ដ៏​អស្ចារ្យ ហើយ​បាន​លើកទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ​សម្លាប់សត្វ​ឆ្កែ ដើម្បី​សាកល្បង​រសជាតិ​វា​។​

ប្រទេស​កូរ៉េខាងជើង ចង់ឲ្យ​ប្រជាពលរដ្ឋ​របស់ខ្លួន ញ៉ាំ​សាច់​ឆ្កែ​ឲ្យបាន​ច្រើន ជាង​សាច់សត្វ​ផ្សេងៗ ពីព្រោះ វា​មាន​វីតាមីន ច្រើន​ជាង​សាច់មាន់ សាច់គោ សាច់ជ្រូក និង​សាច់​ទា​។​

ប្រទេស​ដែល​ស្ថិតក្រោម ការដឹកនាំ​របស់​ត្រកូល​គីម​នេះ កំពុង​តែ​ចង់​លើកកម្ពស់ និង​ដាក់​វា​ជា​អាហារ​ប្រពៃណី​របស់ខ្លួន​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ DPRK Today បាន​លើកឡើង​ថា សាច់​ឆ្កែ មាន​វីតាមីន និង​សារធាតុចិញ្ចឹម ជាង​សាច់សត្វ​ដទៃទៀត​។ រីឯ The Korea Times  ក៏​បាន​បញ្ជាក់​ផង​ដែរ សាច់​ឆ្កែ ល្អ​សម្រាប់​អ្នក​មាន​បញ្ហា​ក្រពះ​ពោះវៀន​៕

ប្រភព ៖ Dailymail
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។