Liverpool បដិសេធការដេញថ្លៃលើកទីពីររបស់ Crystal លើកីឡាករ Benteke (មានវីដេអូ)

ហង្សក្រហម Liverpool បានច្រានចោលសំណើរដេញថ្លែ ៣០ លានផោនពីក្លិប Crystal Palace សម្រាប់ទិញយកកីឡាករ Christian Benteke។ ការដេញថ្លៃចំនួន ២៣លានផោន បូករួមជាមួយ លក្ខខណ្ឌបន្ថែម ៧លានផោននេះ បន្ទាប់ពីការដេញថ្លៃកាលពីមុនចំនួន ២៥លានផោន ដែលត្រូវបានទាត់ចោលដូចគ្នា។

Christian-Benteke

Benteke វ័យ ២៥ឆ្នាំនេះ លែងជាប់ជាជម្រើសនៅក្នុងក្លិប Liverpool ចាប់តាំងពីលោក Jurgen Klopp មកកាន់តំណែងជាអ្នកការទូទៅថ្មីកាលពីខែតុលា។ កីឡាកររូបនេះ លេងបានតែ ៨ប្រកួតប៉ុណ្ណោះ។

សូមបញ្ជាក់ថា Benteke បានផ្ទេរចូលលេងនៅហង្សក្រហមនេះ ក្នុងតម្លៃខ្លួន ៣២.៥លានផោនកាលពីខែកក្កដា ឆ្នាំ ២០១៥ ក្រោមការដឹកនាំរបស់លោក Brendan Rodgers និងបានស៊ុតបញ្ចូលទី ១០គ្រាប់៕

Christian Benteke – The Beast – Best Goals & Skills 2015/16

The post Liverpool បដិសេធការដេញថ្លៃលើកទីពីររបស់ Crystal លើកីឡាករ Benteke (មានវីដេអូ) appeared first on CamboSport.