ក្លិបទើបឡើងមកថ្មី Burnley ជះលុយទិញខ្សែបម្រើប៊ែលហ្សិច Defour

ក្លិប Burnley បានចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាលសញ្ជាតិប៊ែលហ្សិច គឺកីឡាករ Steven Defour ពីក្លិប Anderlecht ក្នុងតម្លៃខ្លួន ៨លានផោន ដែលជាចំនួនបំបែកកំណត់ត្រានៅក្នុងក្លិបនេះ។

Steven-Defour

កីឡាករវ័យ ២៨ឆ្នាំរូបនេះ បានចុះកុងត្រាលេងចំនួន ៣ឆ្នាំជាមួយក្លិបទើបឡើងមកលេងនៅក្នុងលីកកំពូល នារដូវកាលថ្មីនេះ។

Defour ចូលលេងឲ្យក្រុមជម្រើសជាតិប៊ែលហ្សិច បាន ៤៦ ប្រកួតហើយបានចូលលេង World Cup ២០១៤ ប៉ុន្តែអវត្តមាននៅពាន Euro ២០១៦ នេះវិញ។

Defour បាននិយាយថា «ខ្ញុំសង្ឃឹមថា ខ្ញុំអាចនាំបទពិសោធនមកជួយក្រុមនេះ និងជួយឲ្យក្លិបបន្តនៅក្នុងក្របខណ្ឌ Premier League បាន»« វាជាការប្រឈមសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំចូលចិត្ត»។

កីឡាកររូបនេះធ្លាប់ឈ្នះពានក្នុងលីកព័រទុយហ្គាល់ ពីរដងជាមួយក្លិប Porto និងឈ្នះពានលីកប៊ែកហ្សិចពីរដងដូចគ្នាជាមួយក្លិប Standard Liege។

សូមបញ្ជាក់ថា ក្លិប Everton ធ្លាប់បានដេញថ្លៃ ៩លានផោនយកកីឡាករនេះ ពីក្លិប Liege កាលពីឆ្នាំ ២០១១ ប៉ុន្តែត្រូវបានក្លិបប៊ែលហ្សិចបដិសេធ៕

The post ក្លិបទើបឡើងមកថ្មី Burnley ជះលុយទិញខ្សែបម្រើប៊ែលហ្សិច Defour appeared first on CamboSport.