ព្រោះ​ស្រ​លាញ់!! Justin Bieber សុខ​ចិត្ត​យក​សង្សារ​ថ្មី​មុខ​មាត់​ដូច Selena ព្រោះ​កាត់​ចិត្ត​ពី​នាង​មិន​បាន

ព័ត៌មានកំសាន្ត ៖ រឿងរ៉ាវស្នេហារបស់តារាចំរៀង វ័យក្មេង ដ៏ល្បីមួយគូរ Justin Bieber និង Selena Gomez ពិតជាធ្វើ អោយទស្សនិកជន ភ្ញាក់ផ្អើលជារើយៗ មិនដាច់សោះ ។ គូស្នេហ៍មួយនេះ តែងតែបង្កការ ភ្ញាក់ផ្អើលដល់ទស្សនិកជនជានិច្ច ដោយចំណងស្នេហាដូចភ្លើងរន្ទះរបស់ពួកគេ ។

កាលពី ១៤ ខែសីហានេះ Justin Bieber និង នាង Sofia បានបង្កការភ្ញាក់ផ្អើលមួយដល់ទស្សនិកជន ដោយអ្នកកាសែតបានប្រទះឃើញ អ្នកទាំង ២ បានបណ្តើរគ្នានៅផ្សារទំនើបមួយ ។

ក្រោយរូបថតជាច្រើនសន្លឹកត្រូវបានបែកធ្លាយ បានធ្វើឲ្យអ្នកនិយមលេងអិនធឺណិតជាច្រើន បាននិយាយថា មើលទៅ Justin Bieber ហាក់បីដូចជាមិនអារម្មណ៍សប្បាយចិត្តទាល់តែសោះ ពេលដែលកំពុងដើរផ្សារជាមួយ Sofia ។

រីឯមតិយោបល់ដែលមានគំនិតដូចគ្នានោះបាននិយាយថា មូលហេតុដែល Justin Bieber ជ្រើសរើសយក នាង Sofia ធ្វើជាសង្សារព្រោះនាងមានមុខមាត់ស្រដៀងគ្នាជាមួយអតីតសង្សារគឺនាង Selena Gomez តែប៉ុណ្ណោះ ។ ប៉ុន្តែទោះជាយ៉ាងណាក៍ដោយរូបសម្រស់របស់ នាង Sofia នៅតែមិនអាចប្រៀបជាមួយនិង Selena បានឡើយ ៕

 

ប្រភព៖ camnews


ព្រោះ​ស្រ​លាញ់!! Justin Bieber សុខ​ចិត្ត​យក​សង្សារ​ថ្មី​មុខ​មាត់​ដូច Selena ព្រោះ​កាត់​ចិត្ត​ពី​នាង​មិន​បាន

ត្រូវ​សង្សារ​ចាស់​ដុត​តិចតួច​សោះ​ ឥឡូវ​ Justin Bieber ​លុប​គណនី​ Instagram ​ចោល​មែនទែន​

ព្រោះ​ស្រ​លាញ់!! Justin Bieber សុខ​ចិត្ត​យក​សង្សារ​ថ្មី​មុខ​មាត់​ដូច Selena ព្រោះ​កាត់​ចិត្ត​ពី​នាង​មិន​បាន

តារា​ចិន​ម្នាក់​ប្តឹង​លែងលះ ក្រោយ​បែកធ្លាយ​វីដេអូ​អាសអាភាស​របស់​ប្រពន្ធ