កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង តាមចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយរំលោភនារីម្នាក់មិនបានសម្រេច

(ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នេះ បានចេញបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ បន្ទាប់ពីជនតុណ្ហាទាំងនេះ បានប៉ុនប៉ងរំលោភ​សេពសន្ថវៈលើនារីម្នាក់ តែមិនបានសម្រេច។ ករណីប៉ុនប៉ងរំលោភនេះ បានកើតឡើងនៅចំណុចវត្តដុងក្រឡ ភូមិឫទ្ធីសែនជ័យ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

មន្រ្តីអាវុធហត្ថខេត្តបានឱ្យដឹងថា ក្រោយពីទទួលដំណឹងនេះ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានចេញប្រតិបត្តិការភា្លមៗ ដោយបានធ្វើឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះ លី យូគី ហៅស្នា អាយុ២០ មុខរបរជាងតុទូ ស្នាក់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង និងឈ្មោះ ឡោ សុភ័ណ្ឌ អាយុ១៥ មុខរបរជាងចម្លាក់ ស្នាក់នៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។

ចំណែកជនរងគ្រោះ មានឈ្មោះ សុខ ស៊ីមី អាយុ១៨ ស្នាក់នៅភូមិឫទ្ធីសែនជ័យ។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបញ្ជូនសំណុំរឿង និងជនសង្ស័យខាងលើ ទៅកាន់អយ្យការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា ស្ដ្រីជនជាតិព្នង ពិការជើងម្ខាងម្នាក់តូចចិត្ត និងឪពុកបង្កើត​ចាប់រំលោភ​ បានសម្រេចរត់ចូលព្រៃទាំងយប់ ហើយបាន ត្រឡប់មក​ដាក់ ពាក្យប្តឹងកន្លែងសមត្ថកិច្ច ឲ្យចាប់ឪពុកតុណ្ហាក្រាស់ និងផ្តន្ទា​ទោសតាមផ្លូវច្បាប់។

ស្ដ្រីរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ ដោយនៅក្នុងភូមិមានកម្មវិធីផឹកស៊ី ខណៈក្បាលព្រលប់ម្តាយរបស់នាង ផឹកស្រា​ស្រវឹងជោគជាំ រួចក៏ចូលដេកជាមួយកូនពៅ របស់ខ្លួនលង់លក់នោះ រូបនាងបានចូលទៅសម្រាកក្នុងបន្ទប់ដូចធម្មតា​លុះនៅ ម៉ោងប្រមាណ១២​អាធ្រាត្រ​ ស្រាប់តែឃើញឪពុកបង្កើតរបស់ខ្លួនឈ្មោះ តុត ព្រុត អាយុ៥៦ឆ្នាំ ជនជាតិព្នង មានតួនាទីជាមេភូមិ បានលបចូលមកក្នុងបន្ទប់របស់នាង ប្រើកំលាំងស្រាតខោអាវនាង រួចចាប់ផ្តើមរំលោភ រហូតបានសម្រេច។ ពេលនោះបើទោះបី នាងខំស្រែក ខំរើបំរាស់យ៉ាងណាក៏ដោយ ក៏ឪពុកនោះមិនបញ្ឈប់សកម្មភាពរបស់ខ្លូនឡើយ។

នារីរងគ្រោះបន្ដទៀតថា​ ប្រហែលកន្លះម៉ោងក្រោយមក រូបនាងបានសម្រេចចិត្ត រត់ចូលព្រៃទាំងយប់ ដោយមិនចង់ឲ្យ​គេគ្រប់គ្នាដឹង រឿងរ៉ាវដ៏អាក្រក់របស់​នាងឡើយ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង តាមចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយរំលោភនារីម្នាក់មិនបានសម្រេច

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង តាមចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយរំលោភនារីម្នាក់មិនបានសម្រេច

កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង តាមចាប់ខ្លួនជនសង្ស័យ២នាក់ ក្រោយរំលោភនារីម្នាក់មិនបានសម្រេច