ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ​ហើយ​ និពន្ធដោយ : ថ្មីៗ       August-17-2016, 4:27 pm         178

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ព្រះករុណា ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ​ហើយ​រូបថត៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន​បន្ទាប់ពី​យាង​ចាកចេញ​ទៅពិនិត្យ​ព្រះរាជសុខភាព​ជាង​១​ខែ​នៅ​ក្រុង​ប៉េកាំង ប្រទេស​ចិន ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង​សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល បាន​និវត្តន៍​មកកាន់​មាតុប្រទេស​វិញ នា​រសៀល​ថ្ងៃទី​១៧ ខែសីហា នេះ​។​

​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានព្រឹទ្ធសភា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ទទួល​ព្រះរាជដំណើរ​យាង​និវត្តន៍​របស់​ព្រះអង្គ​ទាំង​ទ្វេ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ សម្តេច ហ៊ុន សែន បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​៖ ទូលព្រះបង្គំ​ជា​កូនចៅ ប្រជារាស្ត្រ​សូម​ថ្វាយព្រះពរ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត សូម​ព្រះអង្គ​ទាំង​ទ្វេ​មាន​ព្រះរាជសុខភាព​ល្អ​បរិបូរ​ណ៌ និង​ព្រះជន្ម​យឺនយូរ​ដើម្បី​ទ្រង់​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់​បំផុត​ដល់​ប្រជារាស្ត្រ​ទូទាំងប្រទេស​នៅក្រោម​សន្តិភាព​៕