ទឹកជំនន់​នៅ​រដ្ឋ​ល្វី​ហ្សា​ណា​ស្លាប់​យ៉ាងតិច​11​នាក់​ហើយ

តំបន់​ក្រុង BATON ROUGE រដ្ឋធានី​រដ្ឋ​ល្វី​ហ្សា​ណា​នា​ថ្ងៃ​ទី​១៦ សីហា នៅ​ត្រូវ​ទឹក​លិចលង់​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១១​នាក់​ហើយ រួច​គេហដ្ឋាន​ជិត​៤០.០០០​ខ្នង​ត្រូវ​ទឹក​លិច​ចាប់តាំងពី​ថ្ងៃ​ទី​១២ សីហា មក ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​អភិបាល​រដ្ឋ​ល្វី​ហ្សា​ណា លោក JOHN BEL EDWARDS ថ្លែង​ថា យើង​កត់សម្គាល់​ឃើញ​កម្រិត​ទឹកជំនន់​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក ហើយ​ទឹក​កំពុង​ហូរ​សម្រុក​ទៅ​ទិស​ខាងត្បូង ។

យោង​តាម​អាជ្ញាធរ​ថា ផ្ទះ​ជិត​៤០.០០០​ខ្នង​រង​ការ​ប៉ះពាល់​ដោយ​ទឹកជំនន់​មក​ពី​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង​ដោយសារ​ព្យុះ រួច​មនុស្ស​ជាង​៨.០០០​នាក់ ត្រូវ​ជម្លៀស​ចេញ ។ សរុប​ប្រជាជន​ជាង​២០.០០០​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ ឬ​ជម្លៀស​ចេញ ៕