ឆេះ​ព្រៃ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា​ជម្លៀស​មនុស្ស​82​ពាន់​នាក់

យោង​តាម​អាជ្ញាធរ​ថា ភ្លើង​ឆេះ​ព្រៃ​នៅ BLUE CUT ភាគ​ខាងកើត​ក្រុង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស បាន​ឆេះ​រាលដាល​យ៉ាង​លឿន​កាលពី​ថ្ងៃ​ទី​១៦ សីហា បង្ខំ​ឱ្យ​ជម្លៀស​មនុស្ស​ចេញ​ជាង​៨២.០០០​នាក់ ។

ចំណែក​អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ដែល​អាច​កេណ្ឌ​ប្រមូល​កម្លាំង​ដើម្បី​តស៊ូ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​នេះ ។ អគារ​ចំនួន​ប្រមាណ​ជាង​៣៤.០០០ រង​ការ​គំរាមកំហែង ។ នា​ព្រឹក​ថ្ងៃ​ទី​១៦ សីហា វេលា​ម៉ោង​១០​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​ព្រៃ​ជាង​៣.៦០០​ហិ​កតា ត្រូវ​ឆេះ​រួច​ហើយ ។ អ្នក​ពន្លត់ភ្លើង​២​នាក់​របួសស្រាល ។

នេះ​ជា​រដូវ​ភ្លើង​ឆេះ​ព្រៃ​នៅ​កាលី​ហ្វ័​រ​នី​ញ៉ា ពិសេស​នៅ​តំបន់ BLUE CUT ភាគ​ខាងជើង​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាងគេ​នេះ​នៃ​សហរដ្ឋអាមេរិក ៕