ឆេះ​ក្នុង​អណ្តូងរ៉ែ​កំបោរ​មួយ​នៅ​ចិន​ស្លាប់​12​នាក់

យោង​តាម​ស៊ី​ន​ហួ​ថា អគ្គិភ័យ​មួយ​ដែល​កើត​មាន​នា​រសៀល​ថ្ងៃ​ទី​១៦ សីហា ក្នុង​អណ្តូងរ៉ែ​កំបោរ​មួយ​នា​ភាគ​ពាយ័ព្យ​ចិន បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២​នាក់ ក្នុង​នោះ​មាន​អ្នក​ជួយ​សង្គ្រោះ​៣​នាក់ ។

អគ្គិភ័យ​កើត​មាន​នា​វេលា​ម៉ោង​១៦​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​អណ្តូងរ៉ែ​កំបោរ​នៃ​ទីក្រុង ZHANGYE ខេត្ត​ហ្គា​ន​ស៊ូ ដោយ​ជាប់​កម្មករ​រ៉ែ​៩​នាក់​ក្នុង​នោះ ។ ពួក​អ្នក​ពន្លត់ភ្លើង និង​អ្នក​ជួយ​សង្គ្រោះ​មួយ​ក្រុម​លើក​ទៅ​កាន់​ទីនោះ ។ សាកសព​កម្មករ​រ៉ែ​ដែល​ជាប់​ខាងក្នុង​អណ្តូងរ៉ែ​ត្រូវ​បាន​យក​ចេញ​នា​ថ្ងៃ​ទី​១៧ សីហា វេលា​ម៉ោង​៤​និង​៦​នាទី ។ អ្នក​ជួយ​សង្គ្រោះ​៣​នាក់​ត្រូវ​សន្លប់ ពេល​បំពេញ​ប្រតិបត្តិការ ហើយ​ពួក​គេ​ត្រូវ​ស្លាប់​ដែរ ទោះបី​មានការ​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​ជីវិត​ពួក​គេ​ក្តី ។

អណ្តូងរ៉ែ នោះ​ជា​របស់​ក្រុមហ៊ុន JIUQUAN IRON AND STEEL GROUP ៕