​តួកគី​​​​​នឹង​ដោះលែង​អ្នក​ទោស​ជិត​​៤ម៉ឺន​​នាក់ ​ដើម្បី​​យក​បន្ទប់​ឃុំ​​​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​​

​​​​​​​ប្រទេស​តួកគី​​​​​នៅ​ថ្ងៃ​​ទី ​១៧​សីហា​នេះ​​ បាន​ចេញ​ក្រឹត្យ​​មួយ​​​​ស្ដី​ពី​ការ​ដោះ​លែង​​​​អ្នក​ទោស​​​​​​​​​​​ប្រមាណ​​ ៣៨០០០​​​​នាក់ ​​​​​​ដើម្បី​​យក​​​កន្លែង​​​​ឃុំ​​​​​​​​​​​​​​​​​ក្រុម​អ្នក​​ផ្សំ​គំនិត​​​ធ្វើ​រដ្ឋ​ប្រហារ​​មិន​បាន​​​​​​សម្រេច​កាល​ពី​ខែ​មុន។​

 

​តួកគី​​​​​នឹង​ដោះលែង​អ្នក​ទោស​ជិត​​៤ម៉ឺន​​នាក់ ​ដើម្បី​​យក​បន្ទប់​ឃុំ​​​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​​

 

​​ក្រឹត្យ​នេះ​ ប្រកាស​ដោយ​​រដ្ឋ​មន្ត្រី​​​ក្រសួង​​យុត្តិធម៌​​​ ​​ដោយ​​អនុញ្ញាត​​ឲ្យ​​ដោះលែង​អ្នកទោស​​​ដែល​បាន​ជាប់ឃុំ​​រយៈពេល​ ២​ឆ្នាំ​ និង​​​​តិច​ជាង​នេះ​​​​​​​នៃ​​​​​ទោស​ពួកគេ។

 

​​​​​​​​​​​​​​ទោះ​ជា​​យ៉ាង​ណា​ ​​​​អ្នក​ទោស​ពាក់​ព័ន្ធ​​​​​ករណី​ឃាតកម្ម​ ​អំពើ​​ហិង្សា​គ្រួសារ ​​រំលោភ​​​ ​ភេរវកម្ម​ ​និង​​ឧក្រិដ្ឋ​កម្ម​​​​ប្រឆាំង​​​​រដ្ឋ​​​ នឹង​មិន​​​​​​ត្រូវ​ដោះលែង​ទេ។ ​ម្យ៉ាង​​វិញ​ទៀត​ ​​​​​​​វិធាន​ការ​នេះ​​​​​​​​ មិន​​​​​​​ត្រូវ​អនុវត្ត​​លើ​​អ្នក​​​​​​​​​​បាន​ប្រព្រឹត្ត​​ខុស​​ចាប់​ពី​ថ្ងៃ​ទី​ ១​កក្កដា​ឡើយ​ ​​រួម​ទាំង​​ក្រុម​​ប៉ុនប៉ង​ធ្វើ​​រដ្ឋ​ប្រហារ​​​​​ផង។

 

​​​បើ​យោង​ទៅ​តាម​ក្រសួង​​​យុត្តិធម៌​​​ ​​មនុស្ស​​ជាង​ ២៦ ០០០​នាក់​ ​ត្រូវ​បាន​រដ្ឋាភិបាល​តួកគី​​ឃុំ​ខ្លួន ​​និង​ជាង​ ៨០០០​នាក់​​​ ស្ថិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត។ ​​គ្រូ ​​មេធាវី ​មន្ត្រីរាជការ និង​​ប៉ូលិស​​រាប់​ពាន់​នាក់​ផ្សេងទៀត​ ត្រូវ​បាន​​ព្យួរ​ការ​ងារ។ ​​​អ្នក​កាសែត​ ​សាស្ត្រាចារ្យ​ត្រូវ​​​ចាប់​ខ្លួន​ និង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​មាន​​​ការសែត ​​វិទ្យុ ទូរទស្សន៍​​​​ជាដើម ​ត្រូវ​​​​បាន​បិទ។ សូម​រម្លឹក​​ថា រដ្ឋ​​ប្រហារ​​​​ខាង​លើ​​ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​​​ចំនួន​​ ២៧០​នាក់៕

 

​តួកគី​​​​​នឹង​ដោះលែង​អ្នក​ទោស​ជិត​​៤ម៉ឺន​​នាក់ ​ដើម្បី​​យក​បន្ទប់​ឃុំ​​​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​​

 

​តួកគី​​​​​នឹង​ដោះលែង​អ្នក​ទោស​ជិត​​៤ម៉ឺន​​នាក់ ​ដើម្បី​​យក​បន្ទប់​ឃុំ​​​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​​

 

 

ចុចអាន៖ តួកគី​ចាប់​ឃុំ​ខ្លួន​ទាហាន​បះ​បោរ​ជាង​៦០០០នាក់ និង​ពិចារណា​ទោស​ប្រហារជីវិត

ចុចអាន៖ ទាហាន​​​​​​​​​តួកគី​​​​​១ម៉ឺន​​នាក់​​ត្រូវ​​គេ​រំលោភ​ និង​​បង្អត់​អាហារ​​​ ក្រោយ​រដ្ឋប្រហារ​​​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ independent​​​​​​​​​​​​​​