របួស​ស្មា​ធ្វើ​ឱ្យ​Serena Willams បាត់បង់​តំណែង​លេខ​១​លើ​លោក

នាង Serena Willams កីឡាការិនី​វាយ​កូន​បាល់​ជនជាតិ​អា​មេ​រិ​ក បាន​បោះបង់​ចោលការ​ប្រកួត​ព្រឹត្តិការណ៍ ATP និង​WTA នៅ​ក្នុង​កម្មវិធី Western and Southern Open​ដែល​រៀបចំ​នៅ​ក្នុង​ទីក្រុង​Cincinati ព្រោះតែ​របួស​ស្មា កាលពី​ថ្ងៃ​ទី​១៥ សីហា កន្លង​ទៅ ជា​ហេតុ​ធ្វើ​ឱ្យ​នាង​បាត់បង់​តំណែង​លេខ​១​នៅ​លើ​ពិភពលោក ។

កីឡាការិនី​វាយ​កូន​បាល់​អាយុ​៣៤​ឆ្នាំ​រូប​នេះ​បាន​ថ្លែង​ថា​៖«​ខ្ញុំ​សោកស្ដាយ​ដែល​មិន​អាច​ចូល​ប្រកួត​ការពារ​តំណែង​ជើងឯក ដោយសារ​របួស​ស្មា ។ ខ្ញុំ​ជួប​ឧបសគ្គ​ច្រើន​នា​ពេល​បច្ចុប្បន្ន និង​មាន​បំណង​ចូល​ប្រឡូក​ជា​ថ្មី​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​» ៕