អតីតមិត្តប្រុស Taylor Swift ជាប់ចំណាត់ថ្នាក់លេខ ១ ខាងបញ្ឈឺចិត្ត

6 Videos


កាលពីពេលថ្មីៗនេះ លោក Calvin Harris បានជាប់ឈ្មោះជាឌីជេដែលអាចរកបានចំណូល ច្រើនជាងគេនៅជុំវិញពិភពលោកតាមរយៈចំណាត់ថ្នាក់ Forbes 2016 ។

អតីតមិត្តប្រុស Taylor Swift ជាប់ចំណាត់ថ្នាក់លេខ ១ ខាងបញ្ឈឺចិត្ត

អតីតមិត្តប្រុសតារាចម្រៀងអាមេរិកល្បីឈ្មោះ Taylor Swift រូបនេះ បានគ្រងដំណែងលេខមួយក្នុងតារាងឌីជេរកប្រាក់ចំណូលបានច្រើនជាងគេ ដែលសរុបមានតម្លៃប្រមាណ ៦៣ លានដុល្លារ ច្រើនជាងចំណាត់ថ្នាក់លេខ ២ លោក Tiesto ដល់ទៅ ២៥ លានដុល្លារ ។

អតីតមិត្តប្រុស Taylor Swift ជាប់ចំណាត់ថ្នាក់លេខ ១ ខាងបញ្ឈឺចិត្ត

យ៉ាងណាក្តី វាក៏មិនមែនជាលើកទីមួយដែលឌីជេជនជាតិស្កុតឡែនវ័យ ៣២ ឆ្នាំរូបនេះអាចគ្រងដំណែងលេខមួយដែរ ព្រោះកាលពីឆ្នាំ ២០១៤ និង ២០១៥ លោកក៏ធ្លាប់គ្រងដំណែងនេះបានដូចគ្នា ហើយវាជាលើកទីបីជាប់ៗគ្នាហើយសម្រាប់លោក ។

អតីតមិត្តប្រុស Taylor Swift ជាប់ចំណាត់ថ្នាក់លេខ ១ ខាងបញ្ឈឺចិត្ត

គួររំឭកដែរថា ក្រោយបែកបាក់ស្នេហាជាមួយនឹង Taylor លោក Calvin ត្រូវបានព័ត៌មានជាច្រើនចុះផ្សាយថា លោកមានស្នេហាថ្មី តែលោកបានបញ្ជាក់យ៉ាងច្បាស់ថា សព្វថ្ងៃលោកនៅទំនេរ មិនដូចអ្វីដែលព័ត៌មានបានលើកឡើងនោះទេ ៕

ថាវរិទ្ធ ( ប្រភព ៖ ឌាយលីម៉ែល )