រឿង​នឹកស្មាន​មិន​ដល់​ដែល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្វើ​ក្រោយ​ធ្លាយ​រឿងអាស្រូវ​របស់​កូនស្រី​

ក្រោយពីធ្លាយវីដេអូឃ្លីបជក់បារីនៅទីសាធារណៈរបស់កូនស្រីវ័យ ១៨ របស់លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នាង ម៉ាលា អូបាម៉ា កាលពីដើមខែសីហានេះរួចមកលោក បារ៉ាក់ អូបាម៉ា បានធ្វើរឿងមួយដែលគ្រប់គ្នានឹកស្មានមិនដល់ គឺ លោកបាននាំកូនស្រីរបស់ខ្លួនម្នាក់នេះទៅដើរលំហែរយៈពេលខ្លីមួយនៅតាមដងផ្លូវ ។

Here's what Obama did after video of daughter Malia smoking weed goes viral

 

យោងតាមសារខ្លីមួយនៅលើបណ្តាញទំនាក់ទំនងសង្គម Twitter ដែលសរសេរចេញពីសេតវិមានបានឲ្យដឹងថា «លោកប្រធានាធិបតី និង កូនស្រី ម៉ាលា អូបាម៉ា បាននាំគ្នាដើរលំហែរយៈពេលខ្លីមួយនៅលើដងផ្លូវក្បែរកន្លែងរស់នៅរបស់ពួកគេ» ហើយសម្រាប់សារខ្លីនេះត្រូវបានបង្ហាញក្រោយធ្លាយវីដេអូអាស្រូវរបស់នាង ម៉ាលា អូបាម៉ា ដោយបង្ហាញពីសកម្មភាពជក់បារីនៅក្នុងព្រឹត្តិការប្រគុំតន្ត្រី Lollapalooza ដែលបានរៀបចំឡើងកាលពីដើមខែ សីហា ឆ្នាំ ២០១៦ កន្លងទៅនេះ ៕

ទម្លាប់របស់លោក អូបាម៉ា ជាមួយគ្រួសារ

ប្រភព. Lollipop សម្រួលអត្ថបទ. យុទ្ធ