លោកវរសេនីយ៍ ស៊ុន សុធា ប៉ូលីសសេដ្ឋកិច្ចក្រសួង មានឪពុកជាអ្នកតំណាងរាស្ត្រ ដាក់ប៉ុស្ទិជជុះ ប្រចាំខេត្តកំពង់ស្ពឺ ប្រដេញឡានទំនិញគេចពន្ឋយកលុយ យ៉ាងក្រអឺតក្រទម

ខេត្តកំពង់ស្ពឺ ៖ ក្រុមអ្នករកស៊ីដឹកជញ្ជូនឈើនិងទំនិញខុសច្បាប់ទាំងតូច-ធំ បានសម្តែងការ មិនសប្បាយចិត្ត ចំពោះកុងត្រូលជជុះ របស់ប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃដែលមានលោក ស៊ុន សុធា មេនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ប្រចាំខេត្តកំពង់ស្ពឺ និងផ្លូវជាតិលេខ៤ រៀប កម្លាំងឈរជើងចាំប្រដេញនិងស្ទាក់ឲ្យឡានដឹកឈើចូលបង់លុយតាមដងផ្លូវជាតិគ្រប់ច្រកល្ហក យ៉ាងប្រសេចប្រសាចមិនដែលក្រែងញញើតពីចំណាត់ការ របស់អង្គភាពប្រឆាំងអំពើពុករលួយ ម្តងណាឡើយ។ហើយអ្វីដែលលោក ស៊ុន សុធា កំពុងអនុវត្តន៍ ក៏ផ្ទុយពីខ្លឹមសារដែលមាន ចែង ក្នុងលិខិតបេសកកម្ម របស់អគ្គស្នងការនគរបាលជាតិ ផងដែរ។

មានសេចក្តីរាយការណ៍ថាក្រោមបញ្ជារបស់លោក ស៊ុនសុធា ភាគច្រើនចាត់តាំងឲ្យមន្ត្រីស្លៀក ពាក់ស៊ីវិលហើយពេលខ្លះទៀត បានប្រើអ្នកភូមិឲ្យចុះ ប្រមូលលុយពីឡានដឹកទំនិញ ឡានដឹក ឈើនិងឡានដឹកកសិផល ដើម្បីបន្លំភ្នែកសាធារណជន ប៉ុន្តែរឿងពិតកម្លាំងនគរបាលសេដ្ឋកិច្ ចរបស់លោក ស៊ុន សុធា បានចេញទៅប្រមូលលុយថ្លៃក្បាលឡាន ដឹកទំនិញគ្រប់ប្រភេទ យក ទៅចែកគ្នាធ្វើមានធ្វើបានមួយថ្ងៃៗ មិនដឹងជាយកទៅណាអស់ទេហើយក៏មិនដែលមាននរណា ហ៊ានសួរនាំពី បញ្ហានេះក៏ព្រោះតែ លោក ស៊ុន សុធា មានឥទ្ធិពល ធំធេងណាស់ ដែលល្បីថា មានខ្នងបង្អែករឹងមាំថ្នាក់ឧបនាយករដ្ឋមន្ត្រី និងមាន ឪពុកជាអ្នកតំណាងរាស្ត្រ បានចាយលុយ ទិញយកលិខិតបេសកកម្ម ជាប្រធានក្រុមប៉ូលីសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចុះបំពេញភារកិច្ច ស្រង់ស្ថិតិ និងត្រួតពិនិត្យ បទល្មើសសេដ្ឋកិច្ច តាមផ្លូវជាតិលេខ៤ ដែលមានមូលដ្ឋាន ធំក្នុង ខេត្តកំពង់ស្ពឺរហូតទទួលបានជោគជ័យ។ ហើយលោក ស៊ុន សុធា ក៏បានដាក់ផែនការ ឲ្យកូន ចៅ ដែលមានជំនាញចុះប៉ុស្តិ៍ និងប្រដេញរថយន្តដឹកទំនិញ រៀបរាប់ពីស្ថានភាព នៃការប្រមូល លុយ ដើម្បីរៀបជាកញ្ចប់ បង់ជូនគាត់ ដែលភាសាសាមញ្ញ គេហៅថា បង់លុយថ្លៃទិញប៉ុស្តិ៍។

ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ ទាំងតូចទាំងធំ ឆ្លងកាត់ផ្លូវជាតិលេខ៤ពីខេត្តព្រះសីហនុ និង ខេត្តកោះកុង បានរអ៊ូរទាំជាថ្មីម្តងទៀត ពីសកម្មភាពកោសរូស បង្ខំឲ្យបង់លុយ ពីសំណាក់មន្ត្រី ប៉ូលីសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ដែលឈរជើង នៅតាមដងផ្លូវជាតិលេខ៤ ក្នុងស្រុកភ្នំស្រួច និងតាមផ្លូវជាតិលេខ៥ ដាក់ប៉ុស្តិ៍នៅក្បែរផ្សារឧដុង្គ ក្រោមការគ្រប់គ្រងរបស់ លោក ស៊ុន សុធា ដែលដាក់កំហិតឲ្យពួកគាត់បង់លុយ ទៅតាមតែអំពើចិត្ត មិនអាចសុំចុះថ្លៃបានទេ ក្រោមលេស ធ្វើតាមបញ្ជា របស់មេថ្មីគឺ លោកផ្កាយ៣ ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ។

ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញ នៅខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមនគរបាលសេដ្ឋកិច្ចក្រសួង មហាផ្ទៃដែលមានលោក ស៊ុន សុធា ប្រចាំការនោះ មិនដែលបង្ហាញស្នាដៃអ្វីទេក្រៅ ពីការដាក់ ប៉ុស្តិ៍ជជុះ និងរថយន្តសម្រាប់ប្រដេញឡានដឹកទំនិញ ឲ្យចូលបង់លុយទៅតាមតែ អំពើចិត្តតែ ប៉ុណ្ណោះ។

បើគិតតាមច្បាប់ប្រឆាំងអំពើពុករលួយ ប៉ូលីសសេដ្ឋកិច្ចអស់នេះ អាចនឹងត្រូវស្ថិត ក្នុងការតាម ដានស្រាវជ្រាវឬត្រូវកោះហៅទៅ សួរនាំក្នុងករណី ដែលមានពាក្យ បណ្តឹង ព្រោះអ្វីដែលលោក ស៊ុន សុធា បានប្រព្រឹត្តគឺបំពានទៅនឹងការឹតបន្តឹងរបស់ថ្នាក់លើយ៉ាងក្រអឺតក្រទមបំផុត៕ បុត្តា

លោកវរសេនីយ៍ ស៊ុន សុធា ប៉ូលីសសេដ្ឋកិច្ចក្រសួង មានឪពុកជាអ្នកតំណាងរាស្ត្រ ដាក់ប៉ុស្ទិជជុះ ប្រចាំខេត្តកំពង់ស្ពឺ ប្រដេញឡានទំនិញគេចពន្ឋយកលុយ យ៉ាងក្រអឺតក្រទម