ចេញ​ហើយ ថ្ងៃ​ប្រកួត Canon Photomarathon លើក​ទី​៦

i-Qlick ជា​ក្រុមហ៊ុន​នាំ​ចូល និង​ចែក​ចាយ​ផលិត​ផល​ម៉ាក Canon ផ្ដាច់​មុខ​នៅ​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ​ពី​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ប្រជែង​ថត​រូប Canon PhotoMarathon 2016 គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៨ តុលា ២០១៦។

 

ព្រឹត្តិការណ៍​ប្រកួត​ថត​រូប​ធំ​ជាង​គេ​តែ​មួយ​គត់​នៅ​កម្ពុជា​នេះ នឹង​ធ្វើ​នៅ​កោះ​ពេជ្រ អគារ K និង L ចាប់​ពី​ម៉ោង​ ៧:០០ ព្រឹក​ ដល់​ ម៉ោង​ ៩:០០​យប់។ នេះ​ជា​លើក​ទី៦ ហើយ​របស់ Canon PhotoMarathon នៅ​កម្ពុជា ហើយ​ក្នុង​ឆ្នាំ​នេះ រំពឹង​ថា​មាន​បេក្ខជន​ចូលរួម​ប្រកួត​ច្រើន​រហូត​ដល់ ១០០០ នាក់។

 

ស្រប​តាម​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ថតរូប Canon PhotoMarathon នៅ​ទូទាំង​តំបន់​អាស៊ី ប្រធាន​បទ​នៃ​ការ​ប្រកួត​នឹង​ផ្ដល់​ជូន​អ្នក​ចូលរួម​នៅ​ថ្ងៃ​ប្រកួត​តែ​ម្ដង។ បន្ទាប់​មក បេក្ខជន​ត្រូវ​ប្រើ​គំនិត​ច្នៃប្រឌិត​របស់​ខ្លួន​ដើម្បី​ថត​យក​រូបភាព​ល្អ​ឥត​ខ្ចោះ​ដែល​ស្រប​ទៅ​តាម​ប្រធាន​បទ​នីមួយៗ មុន​ពេល​វិល​ត្រឡប់​មក​ដាក់​បញ្ចូល​រូប​ទៅ​កន្លែង​ប្រកួត មុន​ពេល​វេលា​ផុត​កំណត់។

 

ចេញ​ហើយ ថ្ងៃ​ប្រកួត Canon Photomarathon លើក​ទី​៦

 

ស្រដៀង​នឹង​ឆ្នាំ​មុន Canon PhotoMarathon កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៦ នេះ នឹង​បែង​ចែក​អ្នក​ចូល​រួម​ជា​ ២ វិញ្ញាសា គឺ Student Category និង Open Category។ Student Category ជា​វិញ្ញាសា​សម្រាប់​បេក្ខជន​អាយុ​ក្រោម ១៨ ឆ្នាំ។ អ្នក​ចូលរួម​ក្នុង​វិញ្ញាសា​នេះ ​ក៏​ត្រូវ​គោរព​តាម​ច្បាប់ និង​មាន​​ប្រធាន​បទ​ដូច​វិញ្ញាសា​ប្រភេទ Open Categoryដែរ គ្រាន់​តែ​ទទួល​​​​រង្វាន់​ផ្សេង​គ្នា។

 

ការ​ប្រកួត​ប្រជែង​នេះ​ដំណើរ​ការ​ដូច​ម្ដេច?

Canon PhotoMarathon ជា​ប្រកួត​ប្រជែង​ថត​រូប​ដោយ​ឥត​គិត​ថ្លៃ បើក​ទូលាយ​សម្រាប់​គ្រប់​ជាតិ​សាសន៍ ដោយ​មិន​គិត​ពី​កម្រិត​បទពិសោធន៍​ក្នុង​ការ​ថតរូប ម៉ាក​ម៉ាស៊ីន​ថត ឬ​អាយុ​ឡើយ (សម្រាប់​ Open Category)។

 

អ្នក​ចូលរួម​នឹង​ត្រូវ​បាន​ផ្តល់​ប្រធាន​បទ​ក្នុង​ការ​បង្កើត​ស្នាដៃ​ថត​រូប​ចំនួន ៣ ស្រប​ទៅ​តាម​ពេល​វេលា​កំណត់ ដោយ​ប្រើ​រយៈ​ពេល​ ៣ ម៉ោង​ដើម្បី​បញ្ចប់​ប្រធាន​បទ​មួយ​ដែល​នឹង​ត្រូវ​ប្រកាស​ដោយ​ឡែក​ពី​គ្នា គឺ​នៅ​ម៉ោង ៩ ព្រឹក ១២ ថ្ងៃ​ត្រង់ និង​ម៉ោង ៣ រសៀល។ រូបភាព​របស់​បេក្ខជន​ទាំង​អស់​ ត្រូវ​បាន​វិនិច្ឆ័យ​ដោយ​ក្រុម​គណៈ​វិនិច្ឆ័យ​មួយ​ដែល​ផ្អែក​លើ​ការ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រធាន​បទ គំនិត​ច្នៃប្រឌិត​ក្នុង​ការ​បក​ស្រាយ​ប្រធាន​បទ ការ​ប្រើប្រាស់​ពណ៌ ពន្លឺ និង​សមាស​ភាព​នៃ​រូបភាព។

 

សមាសភាព​គណៈកម្មការ​វិនិច្ឆ័យ Canon PhotoMarathon កម្ពុជា​ឆ្នាំ​២០១៦៖

វិញ្ញាសា Open Category៖

-លោក Scott Howes, Picture Editor នៃ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍
-កញ្ញា Jessica Lim អ្នក​សម្រប​សម្រួល​សិក្ខាសាលា និង​មហោស្រព​រូប​ថត​អង្គរ​នៃ​តំបន់​អាស៊ី
-លោក ថៃ វណ្ណថា (Jerry Thai) សាស្ត្រាចារ្យ​បង្រៀន​ថត​រូប​នៅ Canon Imaging Academy និង​ជា​ស្ថាបនិក​នៃ​ក្រុម​អ្នក​ថត​រូប @homePhotography

 

វិញ្ញាសា Student Category៖

-លោក តាំង ឈិនសុធី សាស្ត្រាចារ្យ​បង្រៀន​ថត​រូប​របស់ Canon Imaging Academy និង​ជា​អ្នក​ថត​រូប​សារ​ព័ត៌មាន​របស់​ទី​ភ្នាក់ងារ​បារាំង (AFP)
– លោក ផន ភារិទ្ធ (Miller) សាស្ត្រាចារ្យ​បង្រៀន​ថត​រូប​របស់ Canon Imaging Academy
-លោក Md. Monirul Islam (មុនី) សាស្ត្រាចារ្យ​បង្រៀន​ថត​រូប​របស់ Canon Imaging Academy

 

រង្វាន់

ការ​ប្រកាស និង​ប្រគល់​រង្វាន់ នឹង​ធ្វើ​ឡើង​នៅ​ទី​កន្លែង និង​ថ្ងៃ​ដដែល​ម៉ោង ៧ យប់ ដោយ​ជ្រើស​រើស​អ្នក​ឈ្នះ​សរុប ១៨ នាក់ (៩​នាក់​ចេញ​ពី​វិញ្ញាសា​ប្រភេទ Student Category និង​៩​នាក់​ទៀត​ពី Open Category)។ អ្វី​ដែល​ពិសេស អ្នក​ឈ្នះ​រង្វាន់​ទាំង ១៨ រូប​នៅ​ឆ្នាំ​នេះ នឹង​ត្រឡប់​ទៅ​ផ្ទះ​ជាមួយ​នឹង​កាមេរ៉ា​ម៉ាក Canon ប្រភេទ DSLRs ព្រម​ទាំង​ឱកាស​ចូលរួម​ក្នុង​ដំណើរ​កម្សាន្ត​ថត​រូប Canon Photo Clinic នៅ​ខេត្ត​សៀមរាប។

 

ចេញ​ហើយ ថ្ងៃ​ប្រកួត Canon Photomarathon លើក​ទី​៦

 

ចេញ​ហើយ ថ្ងៃ​ប្រកួត Canon Photomarathon លើក​ទី​៦

 

រង្វាន់ធំ – ដំណើរ​កម្សាន្ត​ថត​រូប Canon Photo Clinic នៅ​ជប៉ុន

មួយ​ក្នុង​ចំណោម​អ្នក​ឈ្នះ​ទាំង ១៨ រូប​ពី​ប្រភេទ Open Category នឹង​ត្រូវ​បាន​ជ្រើស​រើស ១ រូប ដើម្បី​ចូល​រួម​ជាមួយ​អ្នក​ឈ្នះ​រង្វាន់​ធំ​ផ្សេង​ទៀត​មក​ពី​ជុំវិញ​តំបន់​អាស៊ី​ក្នុង Canon Photo Clinic នៅ​ជប៉ុន។

 

ចំណាត់​ថ្នាក់​រូប​ថត​ដែល​មាន​អ្នក​ចូល​ចិត្ត​ច្រើន​បំផុត

រូបភាព​ដែល​ទទួល​បាន​ជយលាភី​ទាំង​អស់​ពី​អ្នក​ឈ្នះ​ទាំង ១៨ នាក់​ពី​ប្រភេទ Open Category និង Student Category នឹង​ត្រូវ​បាន​ដាក់​បង្ហោះ​នៅ​លើ​ផេក​ហ្វេសប៊ុក​របស់​ i-Qlick: www.facebook.com/iQlickCambodia សម្រាប់​ការ​បោះឆ្នោត​ជា​សាធារណៈ ចាប់​ពី​ថ្ងៃ​ទី១០ តុលា ដល់​ថ្ងៃ​ទី១៦ តុលា ២០១៦ ។ រូបភាព​ដែល​មាន​ចំនួន Like ច្រើន​បំផុត​នៃ​ការ​បោះឆ្នោត​ នឹង​ទទួល​ជយលាភី ហើយ​អ្នក​ឈ្នះ​នឹង​ទទួល​ប័ណ្ណ​ទិញ​ទំនិញ​ពី i-Qlick ដែល​មាន​តម្លៃ ១០០ ដុល្លារ។

 

ថ្ងៃ​ផុត​កំណត់​ចុះ​ឈ្មោះ

ការ​ចុះ​ឈ្មោះ​សម្រាប់​ការ​ប្រកួត​ប្រជែង​នេះ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី៦ តុលា ២០១៦ ម៉ោង ៥ ល្ងាច។

 

លើ​បណ្ដាញ​អ៊ីនធឺណិត

អ្នក​ចូល​រួម​អាច​ចុះ​ឈ្មោះ​តាម​អ៊ីនធើណែត​បាន​តាម​រយៈ​ផេក​ហ្វេសប៊ុក​របស់ i-Qlick គឺ www.facebook.com/iQlickCambodia ។

 

ទូរសព្ទ​ទៅ​ទំនាក់ទំនង

អ្នក​ចូលរួម​អាច​ទូរសព្ទ​ដើម្បី​ចុះ​ឈ្មោះ​បាន​តាម​រយៈ 081 969 813 / 010 803 836 / 010 803 826 ។

 

Canon PhotoMarathon កម្ពុជា​ឆ្នាំ២០១៦ ត្រូវ​បាន​រៀបចំ​ដោយ​ក្រុមហ៊ុន i-Qlick និង​គាំទ្រ​ដោយ​ក្រុមហ៊ុន Canon ។ ដៃគូ​ទូរគមនាគមន៍​ជា​ផ្លូវការ​នៅ​ឆ្នាំ​នេះ គឺ​ក្រុមហ៊ុន Smart ។ ម្ចាស់​ឧបត្ថម្ភ (Gold) គឺ​មាន​ក្រុមហ៊ុន Acer, ក្រុមហ៊ុន​ធានា​រ៉ាប់រង​ Forte និង​រមណីយដ្ឋាន Vikirirom Pine Resort ។ ម្ចាស់​ឧបត្ថម្ភ (Silver) មាន​រោង​ភាព​យន្ត Platinum Cinplex និង Sunny Coco។ ម្ចាស់​ឧបត្ថម្ភ (Bronze) មាន Krispy Kreme, ភេសជ្ជៈ​បង្កើន​ជាតិ​ទឹក Revive, Police Body Size, ភេសជ្ជៈ Olatte, ទឹក​បរិសុទ្ធ EuroTech និង​រោង​ភាព​យន្ត Legend Cinema និង​ដៃគូ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព្រឹត្តិការណ៍​នេះ​គឺ​ក្រុមហ៊ុន Sabay៕

 

អត្ថបទ៖ ដៃគូ​សហការ