ប្រពន្ធតារាចិនប្តឹងតបត ក្រោយការចោទប្រកាន់ រឿងវីដេអូអាសអាភាស

6 Videos


ក្រោយពីតារាសម្តែងចិន លោក Wang Baoqiang បានប្រកាសជាសាធារណៈ ទាមទារការលែងលះគ្នាជាមួយប្រពន្ធកាលពីពេលថ្មីៗនេះ ប្រពន្ធលោក នាង Ma Rong បានចេញមុខប្តឹងតបតនឹងលោក Wang វិញពីបទបរិហារកេរ្ត៍ ។

ប្រពន្ធតារាចិនប្តឹងតបត ក្រោយការចោទប្រកាន់ រឿងវីដេអូអាសអាភាស

នាងMa Rong បានដាក់ពាក្យបណ្តឹងទៅតុលាការទីក្រុងប៉េកាំងចោទប្រកាន់ទៅលោក Wang វិញពីបទបរិហារកេរ្ត៍ ទាមទារលោក Wang ឲ្យការចេញមុខសុំទោសជាសាធារណៈ និង លុបសារដែលបង្ហោះចូលបណ្តាញអ៊ីនធឺរណេត Weibo ចោល ។

ប្រពន្ធតារាចិនប្តឹងតបត ក្រោយការចោទប្រកាន់ រឿងវីដេអូអាសអាភាស

ចំពោះពាក្យបណ្តឹងនេះ តុលាការក៏បានទទួលរួចស្រេចហើយ តែនៅមិនទាន់ដឹងថា តើការកាត់ក្តីនឹងប្រព្រឹត្តទៅយ៉ាងណាទេ ព្រោះកំពុងស្ថិតក្រោមការស្រាវជ្រាវបន្ថែម ។

គេបានដឹងដែរថា លោក Wang កំពុងរៀបចំសំណុំឯកសារលែងលះតាមផ្លូវច្បាប់ និង ជាពិសេសកំពុងធ្វើការទៅលើរឿងបែងចែក ទ្រព្យសម្បតិ្តដែលពាក់ព័ន្ធរួមមានផ្ទះទាំង ៩ ខ្នងផងដេរ ។

ប្រពន្ធតារាចិនប្តឹងតបត ក្រោយការចោទប្រកាន់ រឿងវីដេអូអាសអាភាស

ទោះជាយ៉ាងណាក្តី គេពុំទាន់ដឹងថា រឿងរ៉ាវប្តីប្រពន្ធតារាចិនរូបនេះនឹងត្រូវកាត់ក្តីយ៉ាងណានោះទេ គឺមានតែរង់ចាំមើលរឿងនេះបន្តទៀត ៕

ថាវរិទ្ធ ( ប្រភព ៖ ឡបលីផប )

ប្រពន្ធតារាចិនប្តឹងតបត ក្រោយការចោទប្រកាន់ រឿងវីដេអូអាសអាភាសប្រពន្ធតារាចិនប្តឹងតបត ក្រោយការចោទប្រកាន់ រឿងវីដេអូអាសអាភាសប្រពន្ធតារាចិនប្តឹងតបត ក្រោយការចោទប្រកាន់ រឿងវីដេអូអាសអាភាស