នៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការ

6 Videos


អ្នកចម្រៀង រតនៈ ពិសី នៅពុំទាន់រៀបការឬបង្ហាញមុខមាត់ពិតរបស់គូស្នេហ៍ខ្លួនជាសាធារណៈនៅឡើយទេ ដោយឡែកថ្មីៗនេះ ស្រាប់តែនាងព្រលយពាក្យថា ខ្លួនមានប្តីហើយ ។ ស្របពេលដែល រតនៈ ពិសី និយាយដូច្នេះគឺនាងបានទទួលស្គាល់ពីចំណងស្នេហ៍ខ្លួននិងបុរសពោះម៉ាយកូនមួយម្នាក់នៅប្រទេសអូស្ត្រាលី ។

នៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការ

ថ្វីត្បិតតែ រតនៈ ពិសី ទទួលស្គាល់ថា ខ្លួនបានស្រលាញ់គ្នាជាមួយបុរសខ្មែរនៅប្រទេសអូស្ត្រាលីក្តី តែនាងនៅពុំទាន់មានគម្រោងរៀបការ ដែលរៀបចំឡើងជាលក្ខណៈធំដុំនោះទេ បើគិតថាត្រូវរ៉ូវគ្នា នាងនឹងរៀបការជាលក្ខណៈសាមញ្ញនិងចុះអេតាស៊ីវិលនិងគ្នា ។ ពេលនេះចំណងស្នេហ៍ រតនៈ ពិសី កាន់តែផ្អែមល្ហែមនិងគ្នាកាន់តែខ្លាំងឡើងៗបន្ទាប់ពីនាងបានចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី កាលពីពេលថ្មីៗនេះ ។

នៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការ

ក្នុងចន្លោះពេលដែល រតនៈ ពិសី សម្តែងនៅប្រទេសអូស្ត្រាលី នាងបានចំណាយពេលវេលាយ៉ាងច្រើន ជាមួយគូស្នេហ៍របស់ខ្លួន សម្រាប់អ្នកនៅអូស្ត្រាលី សុទ្ធតែបានដឹងរឿងរបស់នាងគ្រប់ៗគ្នា ។ ចុងក្រោយនេះមានពត៌មានថា គូស្នេហ៍របស់ រតនៈ ពិសី គ្រោងនឹងរស់នៅស្រុកខ្មែរទៀតផង ។ រតនៈ ពិសី មិនទាន់បានបញ្ជាក់អ្វីច្រើននោះទេ នាងគ្រាន់តែនិយាយថា រងចាំមើលពេលវេលាសិន ។

នៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការ

គួរបញ្ជាក់ផងដែរថា គូស្នេហ៍របស់ រតនៈ ពិសី គ្រោងនឹងមកលេងស្រុកខ្មែរនៅចុងខែសីហាឆ្នាំ ២០១៦ នេះ ដើម្បីពង្រឹងទំនាក់ទំនងស្នេហាអ្នកទាំងពីរឲ្យកាន់តែរឹងមាំ ។ ពីមួយថ្ងៃទៅមួយថ្ងៃ រតនៈ ពិសី កាន់តែស្រស់ស្អាតឡើងៗ ជាពិសេសរាល់ពេលដែលនាងបង្ហាញមុខនៅក្នុងឆាកប្រគុំតន្ត្រីម្តងៗ រាល់ការតុបតែងខ្លួននឹងការស្លៀកពាក់របស់នាងពិតជាទាក់ទាញអារម្មណ៍មិត្តៗយុវវ័យខ្លាំងណាស់ ៕ អាលីណា

នៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការនៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការនៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការនៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការនៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការនៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការនៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការនៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការនៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការនៅសុខៗ រតនៈ ពិសី ប្រាប់ថាមានប្តី ទាំងមិនទាន់រៀបការ