ពិធីការិនី គង់ សុជាតិ អត់ខ្វល់កូនប្រុសក៏បានកូនស្រីក៏បាន

6 Videos


ក្រោយពីដឹងថា មានផ្ទៃពោះអ្នកនាង គង់ សុជាតិ ទទួលបានការអបអរសាទរពីសំណាក់មិត្តរួម អាជីពស្ទើរគ្រប់គ្នា បើគិតមកដល់ពេលនេះ ពិធីការិនីដ៏មានប្រជាប្រិយភាពរូបនេះ មានផ្ទៃពោះប្រមាណជា បីខែ។បើតាមប្រភពជិតដិតជាមួយអ្នកនាង គង់ សុជាតិ បានអោយដឹងថាគក៌ក្នុងផ្ទៃមិនទាន់ដឹងភេទនៅឡើយទេ។ តែសម្រាប់អ្នកនាង គង់ សុជាតិ ស្រីក៏ស្រលាញ់ ប្រុសក៏ស្រលាញ់សំខាន់ជាចំណងដៃរវាងអ្នកនាងនិងស្វាមី បានរៀបការជាមួយគ្នាអស់រយៈពេលជិតបីឆ្នាំកន្លងមកនេះ ។

ពិធីការិនី គង់ សុជាតិ អត់ខ្វល់កូនប្រុសក៏បានកូនស្រីក៏បាន

ទោះបីជាមានគម្លាតអាយុខុសគ្នាក៏ពិតមែន តែចំណងអាពាហ៍ពិពាហ៍រវាងពិធីករការិនីមួយគូរនេះ នៅតែផ្អែមល្ហែម និងល្អូកល្អើនគួរអោយច្រណែន។ជារឿយៗអ្នកនាងគង់ សុជាតិ និងលោក ជា វិបុល តែងតែចំណាយពេល ដើរកំសាន្តនៅតាមរមណីយដ្ឋានក្នុងស្រុកនិងក្រៅស្រុកថែមទៀតផង។អ្វីដែលកត់សំគាល់ថ្មីៗនេះគង់ សុជាតិ បានប្រាប់ថាអ្នកនាង មានផ្ទៃពោះប្រមាណជាបីខែតែមិនទាន់បានទៅមន្ទីរពេទ្យពិនិត្យអេកូនៅឡើយទេ ។

ពិធីការិនី គង់ សុជាតិ អត់ខ្វល់កូនប្រុសក៏បានកូនស្រីក៏បាន

អ្នកនាង គង់ សុជាតិ បានប្រាប់មិត្តភក្តិថា មិនថាកូនប្រុស ឬ ស្រី អ្នកនាងស្រឡាញ់ដូចគ្នាហើយ លោក ជា វិបុល ក៏គិតដូចអ្នកនាងដែរ ។ ដោយសារមានវ័យរាងច្រើនបន្តិច ដែលទាមទារអោយអ្នកនាងគង់ សុជាតិ មានការថែទាំសុខភាពយ៉ាងម៉ត់ចត់។តែយ៉ាងណាពេលនេះសុខភាពរបស់អ្នកនាងល្អជាធម្មតា ហើយមិនមានអាការៈចាញ់ខ្លាំងនោះទេ ។ ទោះបីជាមានផ្ទៃពោះអ្នកនាង គង់ សុជាតិ នៅតែមានរូបសម្រស់ស្រស់ស្អាតតែ រាងខ្ទាតពោះជាងមុនបន្តិច ។

ពិធីការិនី គង់ សុជាតិ អត់ខ្វល់កូនប្រុសក៏បានកូនស្រីក៏បាន

អ្នកនាងនៅតែទទួលការងារជាធម្មតា មានការបង្ហើបថា លោក ជា វិបុល សប្បាយចិត្តជាខ្លាំងនៅពេលដឹងថាភរិយាពរពោះ ដែលជាសាច់ឈាមរបស់លោក ៕

ចេនី

ពិធីការិនី គង់ សុជាតិ អត់ខ្វល់កូនប្រុសក៏បានកូនស្រីក៏បានពិធីការិនី គង់ សុជាតិ អត់ខ្វល់កូនប្រុសក៏បានកូនស្រីក៏បានពិធីការិនី គង់ សុជាតិ អត់ខ្វល់កូនប្រុសក៏បានកូនស្រីក៏បានពិធីការិនី គង់ សុជាតិ អត់ខ្វល់កូនប្រុសក៏បានកូនស្រីក៏បានពិធីការិនី គង់ សុជាតិ អត់ខ្វល់កូនប្រុសក៏បានកូនស្រីក៏បាន