មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថ្នាក់ឧត្តម​មន្ត្រី​ចំនួន​១៧​នាក់​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ “​ផ្លោះ​ថ្នាក់​”​ ជា​ករណី​ពិសេស​

​មន្ត្រីរាជការ​ក្នុង​ឋានន្តរស័ក្តិ​ឧត្តមមន្ត្រី​នៃ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ចំនួន​១៧​នាក់​ ទទួល​បានការ​ដំឡើង​ថ្នាក់​តាម​របៀប​ "​ផ្លោះ​ថ្នាក់​"​ ជា​ករណី​ពិសេស​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៦/៧០១​ ចុះ​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៦​ ។​

​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថ្នាក់ឧត្តម​មន្ត្រី​ទាំង​១៧​នាក់​ ដែល​ទទួល​បានការ​ដំឡើង​ថ្នាក់​តាម​របៀប​ "​ផ្លោះ​ថ្នាក់​"​ នោះ​រួម​មាន​ ៖

១-​លោក​ អ៊ុត​ សំ​អន​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ (​ផ្លោះ​៣​ថ្នាក់​)
២-​លោក​ ប្រាក់​ សំ​អឿ​ន​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ (​ផ្លោះ​៤​ថ្នាក់​)
៣-​លោក​ សេង​ ហ៊​ន់​ស៊ី​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ (​ផ្លោះ​៣​ថ្នាក់​)
៤-​លោក​ ប៊ុត​ គឹ​ម​ស៊ា​ន​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ (​ផ្លោះ​២​ថ្នាក់​)
៥-​លោក​ សុខ​ លូ​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ (​ផ្លោះ​២​ថ្នាក់​)
៦-​លោក​ ស៊ុ​ក​ សា​រ៉ា​ដ​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ (​ផ្លោះ​៣​ថ្នាក់​)
៧-​លោកស្រី​ ទឹម​ សាវ៉ា​ត​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ (​ផ្លោះ​៣​ថ្នាក់​)
៨-​លោក​ ចាន់​ សុ​វ​ណ្ណា​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ (​ផ្លោះ​៣​ថ្នាក់​)
៩-​លោក​ ឃួ​ង​ ស្រេង​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ (​ផ្លោះ​៣​ថ្នាក់​)
១០-​លោកស្រី​ ម៉ក់​ វណ្ណ​ស៊ី​ថា​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៥​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​១​ (​ផ្លោះ​៤​ថ្នាក់​)
១១-​លោក​ ស្វាយ​ សំ​អ៊ា​ង​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ (​ផ្លោះ​៣​ថ្នាក់​)
១២-​លោក​ ផា​ន់​ ចាន់​ធុ​ល​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ (​ផ្លោះ​៣​ថ្នាក់​)
១៣-​លោក​ ឡុ​ង​ ថា​ត​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ (​ផ្លោះ​៣​ថ្នាក់​)
១៤-​លោក​ កើត​ ឆែ​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ (​ផ្លោះ​៣​ថ្នាក់​)
១៥-​លោក​ អ៊ុ​ន​ វ​ណ្ណា​ ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ (​ផ្លោះ​៣​ថ្នាក់​)
១៦-​លោក​ កៅ​ សុខ​អាន​  ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៣​ (​ផ្លោះ​៣​ថ្នាក់​)
១៧-​លោក​ នុ​ត​ ពុធ​ដា​រ៉ា​  ពី​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៦​ មក​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤​ (​ផ្លោះ​២​ថ្នាក់​)​ ។​

មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថ្នាក់ឧត្តម​មន្ត្រី​ចំនួន​១៧​នាក់​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ “​ផ្លោះ​ថ្នាក់​”​ ជា​ករណី​ពិសេស​

មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ថ្នាក់ឧត្តម​មន្ត្រី​ចំនួន​១៧​នាក់​ ទទួល​បានការ​ដំឡើង​ឋានន្តរស័ក្តិ​ “​ផ្លោះ​ថ្នាក់​”​ ជា​ករណី​ពិសេស​

​តាម​ការ​កត់សម្គាល់​ជាក់ស្តែង​ ការ​ដំឡើង​ថ្នាក់​ដល់​មន្ត្រីរាជការ​ជាន់ខ្ពស់​តាម​របៀប​ "​ផ្លោះ​រំលង​ថ្នាក់​"​ គឺ​បាន​ក្លាយជា​វប្បធម៌​ដ៏​ពេញ​និយម​នៅ​ក្នុង​សម័យ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​២​ ក្រោម​ការ​គ្រប់គ្រង​អំណាច​ដោយ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ៕​

Related