ចោរប្លន់​កប៉ាល់​ដឹក​ប្រេង​ចំណុះ​ជិត​១​លាន​លី​ត្រ​របស់​ម៉ា​ឡេ​ស៊ី​១​គ្រឿង​​ នៅ​កណ្តាល​សមុទ្រ​

​សារព័ត៌មាន​ New​ Telegraph​ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧​ ខែសីហា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ កប៉ាល់​ដឹក​ប្រេង​ចំណុះ​៩០០.០០០​លី​ត្រ​ របស់​ម៉ា​ឡេ​ស៊ី​មួយ​គ្រឿង​ត្រូវ​ចោរប្លន់​នៅ​កណ្តា​លំហ​សមុទ្រ​ រួច​បើក​ចូល​ទៅ​ក្នុង​ដែនទឹក​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ។​

ចោរប្លន់​កប៉ាល់​ដឹក​ប្រេង​ចំណុះ​ជិត​១​លាន​លី​ត្រ​របស់​ម៉ា​ឡេ​ស៊ី​១​គ្រឿង​​ នៅ​កណ្តាល​សមុទ្រ​

​មន្ត្រី​ការពារ​ដែនសមុទ្រ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កប៉ាល់​ដឹក​ប្រេង​នោះ​អាច​ត្រូវ​ក្រុម​ចោរប្លន់​បើក​ចូល​ទៅ​ក្នុង​ដែនទឹក​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ក្នុង​តំបន់​កោះ​ Batam​ ។​

ចោរប្លន់​កប៉ាល់​ដឹក​ប្រេង​ចំណុះ​ជិត​១​លាន​លី​ត្រ​របស់​ម៉ា​ឡេ​ស៊ី​១​គ្រឿង​​ នៅ​កណ្តាល​សមុទ្រ​

​ទូរទស្សន៍​ BBC​ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ដែរ​ថា​ តម្លៃ​ទំនិញ​(​ប្រេង​)​ដែល​ក្រុម​ចោរប្លន់​យក​ពី​កប៉ាល់​ដឹក​ប្រេង​នោះ​ មាន​តម្លៃ​ប្រមាណ​៣៩២.៧៩៥​ដុល្លារ​អា​មេ​រិ​ក​ ។​

​មិន​ទាន់​មាន​ព័ត៌មាន​លំអិត​ពិស្តារ​ជាង​នេះ​នៅឡើយ​ទេ​ ៕​

Related