សិង្ហ​បុរី​៖ ប៉ូលិស​ចាប់​បុរស​ពីរ​នាក់​ដែល​ឈ្លោះ​គ្នា ដោយសារ​ហ្គេម Pokemon go និពន្ធដោយ : ធឿន បញ្ញាឬទិ្ធ       August-17-2016, 8:19 pm         422

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សិង្ហ​បុរី​៖ ប៉ូលិស​ចាប់​បុរស​ពីរ​នាក់​ដែល​ឈ្លោះ​គ្នា ដោយសារ​ហ្គេម Pokemon go​សមត្ថកិច្ច​សិង្ហ​បុរី បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់ ដែល​បាន​ឈ្លោះ​គ្នា​តាម​ដងផ្លូវ ដោយសារតែ​ការលេង Pokemon Go ។ នេះ​ជា​លើកទីមួយ​ហើយ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ពលរដ្ឋ ពាក់ព័ន្ធ​នឹង​ការលេង​ហ្គេម Pokemon Go ដែល​កំពុងមាន​ប្រជាប្រិយភាព​។ នេះ​បើតាម​ការចុះផ្សាយ​របស់ Channel News Asia​។​

​បើតាម​ប៉ូលីស​សិង្ហ​បុរី បុរស​ទាំងពីរ​នាក់ បាន​ឈ្លោះប្រកែក​គ្នា​នៅតាម​ដងផ្លូវ​មួយ ក្បែរ​ផ្សារ​ទំនើប​សិង្ហ​បុរី Plaza Singapura ដោយ​ម្នាក់​ជា​អ្នកបើកបរ​រថយន្ត និង​ម្នាក់ទៀត​ជា​អ្នកធ្វើដំណើរ​ថ្មើ​ជើង​នៅតាម​ដងផ្លូវ ។ ប៉ូលីស បាន​បន្ថែមថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ជម្លោះ​កើតឡើង​នេះ ដោយសារតែ​បុរស​ដែល​បើករថយន្ត បាន​ចុច​ស៊ី​ផ្លេ ទៅកាន់​បុរស​ម្នាក់ទៀត​កំពុងធ្វើដំណើរ​ថ្មើ​ជើង​លើ​ដងផ្លូវ ដែល​កំពុង​លេង Pokemon Go នៅក្នុង​ទូរ​សព្ទ​របស់ខ្លួន នៅពេលដែល​រូបគេ​ឆ្លងកាត់​ផ្លូវ ហើយ​បន្ទាប់មក​ពួកគេ​ទាំងពីរ​នាក់ ក៏បាន​វាយ​គ្នា​ទៅវិញ​មក ។​

​សមត្ថកិច្ច បាន​ចាប់ខ្លួន​បុរស​ទាំងពីរ​នាក់ ដែល​ឈ្លោះទាស់ទែង​គ្នា​លើ​ដងផ្លូវ ដោយសារតែ​ការលេង Pokemon Go នេះ ហើយ​ពួកគេ​អាច​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ម្នាក់​មួយឆ្នាំ ឬក៏​បង់ប្រាក់​ផាកពិន័យ​៥​ពាន់​ដុល្លារ​សិង្ហ​បុរី (​ជិត​៤​ពាន់​ដុល្លារ​)​។ ប៉ូលីស​សិង្ហ​បុរី ដែល​ចាត់ទុកថា នេះ​ជា​លើកទីមួយ​ហើយ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​អ្នកបង្ក​ជម្លោះ​ដែល​ប្រព្រឹត្តិ​ហិង្សា​តាម​ដងផ្លូវ ដោយសារ​ពាក់ព័ន្ធ​និង​ហ្គេម Pokemon go នេះ ៕